ក្រុម​អ្នក​ជំនាញ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ ​និង​ពង្រឹង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

2021/04/27 09:59:58 am        27

ភ្នំពេញ ​៖ ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​ជជែក​គ្នា​រក​គន្លឹះ​ថ្មីៗ និង​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ខណៈ​ដែល​កម្ពុជា​ទទួល​កា​រ​វិនិយោគ​ច្រើន​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។


អ្នកវិនិយោគ​ផ្នែក​វិស័យ​អចលនទ្រព្យ ​និង​ក្រុម​អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន Centrury 21 Cambodia បាន​វាយ​តម្លៃថា ​ខណៈដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​​ និង​រីកចម្រើន​មាន សំណង់ អគារ ​ខុន​ដូ​រីក​ដូច​ផ្សិត​នោះ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យនេះ ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​រួបរួម​គ្នា​​ ធ្វើដំណើរ​ទៅមុខ​ ដើម្បី​ពង្រឹង​វិស័យនេះ​ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន Centrury 21 Cambodia​ បាន​ថ្លែងថា​ បច្ចុប្បន្ននេះ​ កម្ពុ​ជា​មាន​គម្រោង​ជាច្រើន​កំពុងតែ​សាងសង់ ដូចជា ខុន​ដូ​ ជាដើម​ ហើយ Centrury 21 Cambodia ធ្វើយ៉ាងណា​ឲ្យ​អ្នក​ក្នុងស្រុក​មាន​ជំនឿ​ទុកចិត្ត ដើម្បី​ឲ្យ​អ្នក​វិនិយោគ​វិស័យនេះ​ធ្វើយ៉ាង​ណា​ឲ្យ​ចេះ​ធ្វើការ​រួមគ្នា ក្នុង​ការ​ទាញ​យក​ទីផ្សារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​។

លោក​ បាន​បញ្ជាក់ទៀតថា ​ក្នុងនាម​អ្នកវិនិយោគ គឺ​ចង់​បង្ហាញ​ថា ​Centrury 21 Cambodia ​មិនមែន​ធ្វើ​ការងារ​តែ​ជាមួយ ​និង​សមាជិក​ខ្លួន​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន ​អចលនទ្រព្យ​ផ្សេងៗ​ទៀត​ទាំង​ក្នុងស្រុក ​និង​ក្រៅប្រទេស​ផងដែរ​។

សម្រាប់​លោក ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL​ បាន​ចាត់ទុកថា តាមពិត​អ្នក​​ជំនាញ​ធ្លាប់​បាន​ជជែក​គ្នា​ជា​ច្រើនដង​មកហើយ ​ព្រោះ​វិស័យនេះ ​ត្រូវការ​កម្លាំង​មនុស្ស​ច្រើន ដើម្បី​ជំរុញ​ឲ្យ​អ្នករក​ទទួលទាន​ត្រូវ​តែមាន​ជំនាញ និង​អាច​ចាប់យក​ឱកាស សម្រាប់​គម្រោង​ជាច្រើន​ទៀត​មកពី​ក្រៅប្រទេស​។

លោក​ឧកញ៉ា ​បាន​បន្តថា មែនទែនទៅ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវតែ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ខ្លាំង​ជាង​មុន ​និង​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​អាច​ចាប់​យក​ទីផ្សារ​ធំ​ទៅ​បាន​នោះ​ទាមទារ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​បន្ថែមទៀត​។

លោក​ឧកញ៉ា​ ប​​ន្ថែ​ម​ថា ការជជែក​ថ្ងៃនេះ បង្ហាញ​ពី​ភាពខ្វះខាត​របស់​ភ្នាក់ងារ​លក់​របស់​កម្ពុ​ជា​ដែល​មាន​ចំណុច​ខ្វះខាត ត្រូវតែ បើក​ចំហរ​និង​បណ្តុះបណ្តាល ​ដើម្បី​ជួយ​ពួកគាត់​ឲ្យ​មាន​សមត្ថភាព អាច​ចាប់​គម្រោង​ធំៗ​បាន​។

ក្រុម​អ្នកជំនាញ​បាន​អះអាង​ទៀតថា ភ្នាក់ងារ​អចលនទ្រព្យ​ជា​អ្នក​ជួយ​បង្ហាញ​និង​ផ្តល់​វិធីសាស្ត្រ​នៃ​ការសង់​ផ្ទះ ខុន​ដូ​ និង​លក់​គម្រោង​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ដូច្នោះ ​ចំណុច​ខ្វះខាត​របស់​ភ្នាក់ងារ​អចលនទ្រព្យ​គឺ​ត្រូវ​បណ្តុះបណ្តាល​បន្ថែមទៀត ​ដើម្បី​មាន​សមត្ថភាព​អាច​ចាប់យក​គម្រោង​ធំៗ​នាពេលខាងមុខ ។​

បច្ចុប្បន្ននេះ ​ក្រុម​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​គម្រោង​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយ វត្តមាន Century 21 Cambodia ​បាន​នាំ​អ្នក​វិនិយោគ​ក្រៅ​ស្រុក​ជាច្រើន ដែល​មក​រក​ស៊ី​នៅ​កម្ពុជា​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ខុន​ដូ​កាន់តែច្រើន​៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm