មនុស្សយ៉ាងហោចណាស់ ៦នាក់ បានស្លាប់ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ បានលិចក្នុងផ្លូវសមុទ្រ រវាងប្រទេសអង់គ្លេស និងបារាំង

2023/08/13 09:18:47 pm        146

ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ និងរាប់សិបនាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់ពីទូកជនអន្តោប្រវេសន៍ព្យាយាមឆ្លងកាត់ផ្លូវទឹកពីប្រទេសបារាំង បាន​លិច​។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ (១២ សីហា) ។

អភិបាល​ក្រុងក្នុង​តំបន់​​បាននិយាយថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដ៏​ធំ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ម៉ោង​ក្នុង​ស្រុក ខណៈដែលទូកដឹកជនអន្តោប្រវេសន៍រាប់សិបគ្រឿង ព្យាយាមធ្វើ​ដំណើរ​ឆ្លង​កាត់​សមុ​ទ្រ​ក្នុង​ពេល​តែមួយ។

ទីភ្នាក់ងារដែនសមុទ្របាននិយាយថា ជនអន្តោប្រវេសន៍​ជិត​៦០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទូក​សង្គ្រោះ​របស់បារាំង និងអង់គ្លេស ហើយបានបញ្ជូនទៅឆ្នេរសមុទ្របារាំង ឬអង់គ្លេស។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែបន្តនៅក្នុងផ្លូវទឹករវាងប្រទេសបារាំង និងអង់គ្លេស កាល​ពីរសៀលថ្ងៃសៅរ៍។

ផ្លូវទឹកនោះជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ហើយមានចរន្តទឹកខ្លាំង ដែល​ធ្វើ​ឲ្យការឆ្លងកាត់ដោយប្រើទូកតូចៗមានគ្រោះថ្នាក់យ៉ាងខ្លាំង។ ជន​អន្ត​ប្រវេសន៍​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញថា បានចុះពីកប៉ាល់កងកម្លាំងព្រំដែនចក្រភពអង់គ្លេសនៅទីក្រុង Dover កាល​ពី​ព្រឹក​ថ្ងៃសៅរ៍។ ឆ្មាំល្បាតឆ្នេរអង់គ្លេសបាននិយាយថា មនុស្សទាំង​អស់​នៅ​លើ​ទូក​តូច​មួយ​ផ្សេង​ទៀត​ត្រូវ​បានជួយសង្គ្រោះនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍។

ជា​ធម្មតា ក្រុមជួញដូរមនុស្សតែងតែផ្ទុកមនុស្សលើសកំណត់ក្នុងទូកតូចៗ ដោយ​ធ្វើ​ឲ្យ​ទូក​ទាំង​នោះ​ងាយ​នឹង​លិច ហើយប្រឈមនឹងហានិភ័យនៃការត្រូវរលកបោកបក់ នៅពេលអ្នក​ដំណើរ​ទាំង​នោះ​ព្យាយាម​ទៅ​កាន់ឆ្នេរសមុទ្រអង់គ្លេស។ តួលេខរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា ចំនួន នៃការឆ្លងកាត់ផ្លូវទឹករបស់ជនអន្តោប្រវេសន៍ចាប់តាំងពីដើមឆ្នាំ២០១៨មក បានលើស​ពី​ចំនួន​១០០.០០០នាក់ក្នុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm