មនុស្ស៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងខ្នាតតូចស្លាកលេខប៉ូឡូញ បានធ្លាក់ពីលើ​ស្ពានផ្លូវហាយវ៉េ ក្នុងប្រទេសអូទ្រីស

2023/08/13 10:05:28 pm        227

ក្រុមពន្លត់អគ្គិភ័យដែលចូលរួមប្រតិបត្តិការនៅកន្លែងកើតហេតុបាននិយាយថា មនុស្ស៤នាក់ រួមមានទារកអាយុ៧ខែម្នាក់ កុមារអាយុ៣ឆ្នាំម្នាក់ និងមនុស្សធំ២នាក់បានស្លាប់ បន្ទាប់​ពី​រថយន្ត​ក្រុង​ខ្នាត​តូច ដែលមានស្លាកលេខប៉ូឡូញ បានបើកធ្លាក់ពីលើស្ពាននៃផ្លូវហាយវេ ប្រទេសអូទ្រីស កាល​ពីថ្ងៃសៅរ៍ (១២ សីហា)។

ក្រុមពន្លត់អគ្គិភ័យនៅទីក្រុង Gaweinstal ត្រូវបាន​ជូន​ដំណឹង​ពី​ឧប្បត្តិហេតុ​នេះ​នៅម៉ោង​៧:១៥​នាទី​ព្រឹក (ម៉ោងក្នុងស្រុក) ហើយបាននិយាយថា រថយន្តនោះបានបើកឆ្លងកាត់ផ្លូវដែកនៃស្ពាន ហើ​យ​បានរអិលបន្ទាប់មកបានធ្លាក់ចូលទៅលើគន្លងផ្លូវ នៅក្រោមស្ពាននៃផ្លូវហាយវ៉េ។

ពួកគេបាននិយាយថា ក្មេងអាយុ៧ខែម្នាក់ ព្រមទាំងកុមារអាយុ៣ឆ្នាំម្នាក់ និង​ជីដូន​ជីតា​របស់​ពួក​គេ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយអ្នកដំណើរផ្សេងទៀត រួមមានមនុស្សធំ២នាក់ និង​កុមារ​២​នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។

គេមិនដឹងថាអ្នកដំណើរនៅក្នុងរថយន្តក្រុងនោះជាជនជាតិអ្វីខ្លះនោះទេ ប៉ុន្តែអនុ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ូឡូញ លោក Pawel Jablonski បានប្រាប់ទូរទស្សន៍ឯកជន Polsat ថា ពួក​គេ​ទំនង​ជា​ជន​ជាតិអ៊ុ​យក្រែន ដោយផ្អែកលើព័ត៌មានដែលប្រទេសប៉ូឡូញ បានទទួល​ពី​ក្រុម​អាជ្ញាធរ​អូទ្រីស​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm