ពលរដ្ឋ​ចាត់ទុក​ដំណាំ​ទុរេ​ន ជា​ផលិតផល​យុទ្ធសាស្ត្រ ​នឹង​អាច​មាន​ទីផ្សារ​នាំចេញ​នា​ពេលខាងមុខ

2021/05/24 12:03:22 pm        544

កែប ៖ ប្រជាពលរដ្ឋ​ខ្មែរ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​អ្នកមាន​លទ្ធភាព ​ឬ​អ្នក​កំពុង​ដាំ​ដុះ​ទុរេ​ន ​សូម​ឲ្យ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​ ឲ្យ​បាន​ច្រើន ព្រោះ​ទុរេ​ន​ជា​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយ ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ​ក៏ដូចជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុកដាក់ ​និង​ពង្រីក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​ទីផ្សារ​នាំចេញ ។

ប្រជាពលរដ្ឋ​ដែល​និយម​ពិសារ​ទុរេ​ន បាន​លើកឡើង​ស្រដៀង​គ្នា ​ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​កសិដ្ឋាន​ដាំ​ទុរេ​ន របស់​លោក​ស្រី ហ៊ឹម ស៊ី​វន នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ថ្ងៃទី២៣ ខែឧសភានេះ​ថា ចំពោះ​ការដាំ ដុះ​ដំណាំ​ហូប​ផ្លែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ ឬ ​មាន​ផ្ទៃដី​ដាំ​ដុះ បាន​ពង្រីក​ការ​ដាំដុះ​ជា​បន្តបន្ទាប់ ហើយ​ផលិត​ផល​មួយ​ចំនួន​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ជា​បណ្តើៗ​ផងដែរ​ដូចជា ៖ ការនាំចេញ​ ស្រូវ ចេក ​និង​ក្នុង​ពេល​ថ្មីៗ​នេះ កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការនាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ​។

ប្រជាពលរដ្ឋ​ទាំងនោះ ​បាន​បន្ត ក្រៅពី​ការនាំចេញ​ផលិតផល​ផ្នែក​កសិកម្ម​ខាងលើ ​កម្ពុជា​នៅ​មាន​ដំណាំ​សក្ដានុពល​ជាច្រើន​ទៀត ដែល​កំពុង​ចាប់អារម្មណ៍ ​ក៏ដូចជា​ដាំ​ណាំ ម្រេច មៀន និង​ទុរេ​ន​ជាដើម​ ក្នុងនោះ​ចំពោះ​ផលិតផល​ទុរេ​ន ប្រជាពលរដ្ឋ​សង្ឃឹមថា ​នា​ថ្ងៃ​ខាងមុខ ផលិតផល​ទុរេ​ន​និង​ក្លាយ​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្រាប់​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈដែល​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់ ​ពង្រឹង​លើកកម្ពស់​ការដាំដុះ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ។

ជុំវិញ​ការដាំដុះ​នេះ​, លោកស្រី ហ៊ឹម ស៊ី​វន ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ទុរេ​ន ​នៅ​ជើងភ្នំ​វ​ល្លិ៍ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​លើកឡើងថា ​ក្រៅពី​អាជីព​ជា​អ្នកចម្រៀង ​លោកស្រី​បាន​យក​ពេល​វេលា មក​ធ្វើ​កសិកម្ម ដាំ​ដុះ​ដំណាំ​ទុរេ​ន ​បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក​ស្រី ​មាន​ទុរេ​ន ចំនួន​ជាង ៤​ពាន់​ដើម រួមជាមួយ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ជាច្រើន​ កំពុង​ហុច​ផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ផងដែរ ​។ ទាក់ទង​ទិន្នផល​ទុរេ​ន ​លោកស្រី ​បាន​បន្តថា ក្នុង​មួយឆ្នាំៗ ​លោកស្រី​ទទួល​បាន​ផល​ជាច្រើន​ នឹង​បាន​នាំ​ផលិតផល​នេះ​ ទៅ​ចែកចាយ​នៅតាម​ទីផ្សារ​ក្នុងស្រុក​មួយ​ចំនួន​ ក្នុងនោះ​ចំពោះ​បងប្អូន​ដែល​បាន​ស្គាល់ ​តែងតែ​ចូល​ទិញ​ដល់​កសិដ្ឋាន​ដោយ​ផ្ទាល់​ ព្រោះ​ទុរេ​ន របស់​លោកស្រី​ គឺ​បាន​ដាំ​ដុះ​តាម​ធម្មជាតិ​ ១០០ ភាគរយ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​យ៉ាង​ត្រឹមត្រូវ ​ជា​ទុរេ​ន​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​សម្រាប់​អ្នក​ពិសារ​ផងដែរ ។

ចំណែក​ទីផ្សារ​នាំចេញ​ផលិតផល​, ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ថ្លែងថា ​ចំពោះ​ការ​ដាំ​ដុះ​ដំណាំ​ឈើហូប​ផ្លែ ​កម្ពុជា​បាន​ចាត់ទុកជា​ដំណាំ​សក្ដានុពល​សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​ ក្នុងនោះ ​បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​,​យើង​នៅ​មាន​ដំណាំ​សក្ដានុពល​ផ្សេងៗ​ទៀត​ជាច្រើន​ដូចជា ​៖ ម្រេច មៀន និង​ដំណាំ​ទុរេ​ន ជាដើម​ ដោយ​បច្ចុប្បន្ន​ផលិតកម្ម​ដំណាំ​ទាំងអស់នេះ​ បាន​កំពុង​ចរាចរ​ក្នុងស្រុក ​នឹង​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បម្រើ​ទីផ្សារ​នាំចេញ​ផងដែរ ៕


​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm