ប្រជាជនកូរ៉េខាងត្បូង តវ៉ាចំពោះផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចូលទៅក្នុង​មហាសមុទ្រ របស់ជប៉ុន

2023/08/13 10:43:06 pm        558

ប្រជាជនកូរ៉េខាងត្បូងជាង១០០,០០០នាក់ បានដើរតាម​ផ្លូវ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់ប្រទេសជប៉ុន ក្នុង​ការ​បញ្ចេញ​ចោលទឹកសំណល់បំពុលដោយនុយក្លេអ៊ែរចេញ ពីរោងចក្រ​ថាមពល​នុយ​ក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលរងការរញ្ជួយដី ចូលទៅក្នុងសមុទ្រ។

កាលពីរសៀលថ្ងៃសៅរ៍ ប្រជាជន​មក​ពី​ក្រុម​ស៊ីវិល​ផ្សេងៗ​គ្នា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ទីក្រុងសេអ៊ូល ដោយកាន់ស្លាកសញ្ញា និងបដា ខណៈកំពុង​ស្រែក​ពាក្យ​ស្លោក​ ដើម្បី​រិះគន់ផែនការបង្ហូរសំណល់ទឹក ដែលជិតមកដល់នោះ។

យោងតាមក្រុមស៊ីវិលដ៏ធំបំផុតមួយ ដែលគេស្គាល់​ថា​ជាសហព័ន្ធ​កូរ៉េ​សម្រាប់​ចលនា​បរិស្ថាន បានទទួល​ហត្ថលេខា​ពី​មនុស្ស​ប្រហែល​៣៥០.០០០​នាក់​ មក​ពី​គ្រប់​មជ្ឈដ្ឋាន ដែលប្រឆាំងនឹងផែនការបង្ហូរទឹកនោះ។

កាលពីខែមុន និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានផ្តល់​ការ​យល់​ព្រម​សម្រាប់​ប្រតិបត្តិកររោងចក្រ Tepco ដើម្បីចាប់ផ្តើមបញ្ចេញទឹក ដែលជប៉ុន និង​ទីភ្នាក់​ងារ​ថាមពលបរមាណូអន្តរជាតិបាននិយាយថាមានសុវត្ថិភាព ប៉ុន្តែ​ប្រទេស​ជិត​ខាង​បារម្ភថាអាចបំពុលដល់អាហារសមុទ្រ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm