អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះ ម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានកើនឡើងដល់៩៣នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រួសាររបស់អ្នកបាត់ខ្លួនកំពុងស្វែងរកសាច់ញាតិពួកគេយ៉ាងអន្ទះសារ ដោយសង្ឃឹមថាអ្នកទាំងនោះអាចនៅមានជីវិត។
អភិបាលរដ្ឋហាវ៉ៃ លោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងឡាហេណា ដែលឆេះខ្ទេចខ្ទីអស់ ទៅនឹង "តំបន់សង្គ្រាម" បន្ទាប់ពីចំហេះដែលរាលដាលយ៉ាងលឿននោះ បានលេបត្របាក់ឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ ម៉ូអ៊ី កាលពីថ្ងៃអង្គារ ដោយបានធ្វើឱ្យខូចខាតទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន និងបានឆាបឆេះស្ទើរតែគ្រប់យ៉ាងទាំងអស់នៅក្នុងតំបន់នោះ។
ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ក្រុមពន្លត់អគ្គិភ័យនៅតែកំពុងទប់ទល់នឹងចំហេះនេះ ហើយសត្វសុខន cadaver កំពុងដើរស្វែងរកតាមប្រាសាទដែលឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង ដើម្បីស្វែងរកជនរងគ្រោះ ខណៈដែលអ្នកនៅរស់រានមានជីវិត និងក្រុមមន្ត្រីបានកំណត់ពីទំហំនៃគ្រោះមហន្តរាយនេះ។
តួលេខអ្នកស្លាប់នេះ បានធ្វើឱ្យចំហេះនេះក្លាយជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់រដ្ឋហាវ៉ៃ លើសពីរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស៦១នាក់ក្នុងឆ្នាំ១៩៦០ រយៈពេលមួយឆ្នាំបន្ទាប់ពីហាវ៉ៃក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ការចំណាយលើការកសាងទីក្រុង ឡាហេណា ឡើងវិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន៥,៥ពាន់លានដុល្លារ ដោយមានរចនាសម្ព័ន្ធជាង២.២០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ និងផ្ទៃដីជាង២.១០០ហិចតា ត្រូវបានដុតបំផ្លាញ៕



