តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន ជាធនធាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2023/08/14 04:21:33 pm        367

ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់​ទុក​ជ័យលាភី​អាហារូបករណ៍ជប៉ុន (JDS)ទាំងអស់ គឺជាធនធាន​ដ៏​មាន​សក្តានុពល​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម។

ក្នុងកម្មវិធីជួបជុំសំណេះសំណាលជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់​ឆ្នាំ​សិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣ សីហា ឆ្នាំ២០២៣​កន្លង​ទៅ​ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា អាហារូបករណ៍​ដែល​និស្សិត​ទទួល​បាន​នា​ពេល​នេះ គឺកើត​ចេញ​ពី​ចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែល​ជា​មរតក​មិន​អាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជា​បុរេ​លក្ខ​ខណ្ឌ។

ឯកឧត្តម ហេង សួរ បាន​ក្រើន​រំលឹក​ដល់​និស្សិត​ទាំង​អស់​ត្រូវ​ធ្វើ​ជា​ទូត​សុឆន្ទៈ​រប​ស់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏​ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុង​ពេល​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ឯកឧត្តម ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹង​ទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធន៍ វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​កម្ពុជា ជាពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

គិត​ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួនជាង ១ ៤៨០នាក់ហើយ ដែល​បានទៅសិក្សានៅប្រទេសជប៉ុន។ ដោយឡែក ចំពោះ​អាហារូបករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​របស់​ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន។ អាហារូបករណ៍ JDS ផ្តោត​សំខាន់​លើ​មន្ត្រី​រាជការ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ ដើម្បី​ចូល​រួម​ក្នុង​ការ​អនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦​រូប (ស្រី១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បាន​ទទួល​អាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សា​ថ្នាក់​អនុបណ្ឌិត​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm