តៃវ៉ាន់៖ មេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ បានបា្រប់ក្រុមអ្នកគាំទ្រ អំឡុងដំណើរទស្សនកិច្ចរទៅកាន់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងបានថ្កោលទោស ខណៈបញ្ជាក់ជាថ្មីពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន ថាប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ដូច្នេះ ពិភពលោកនឹងមានសុវត្ថិភាពដែរ ហើយកោះតៃវ៉ាន់នឹងមិនចុះញ៉មក្នុងការប្រឈមមុខចំពោះការគំរាមនេះទេ ។
លោក វីលៀម ឡៃ(William Lai) ដែលជាបេក្ខជននាំមុខសម្រាប់តំណែងមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅខែមករាឆ្នាំក្រោយ ផងដែរនេះ កំពុងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក នូវអ្វីដែលជាដំណើរឈប់សំចតផ្លូវការរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរប្រធានាធិបតីថ្មីរបស់ខ្លួន ។ ប្រទេសប៉ារ៉ាហ្គាយគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៣ ដែលបានរក្សាទំនាក់ទំនងធម្មតាជាមួយកោះដែលចិនអះអាងសិទ្ធិជាដែនដីរបស់ខ្លួន។
ទាំងកោះតៃវ៉ាន់ ទាំងសហរដ្ឋអាមេរិកនិយាយថាសំណើរឈប់សំចតនេះ រួមទាំង នៅក្នុងទីក្រុង San Francisco ក្នុងដំណើរវិលត្រឡប់ទៅវិញ តាមទម្លាប់ ប៉ុន្តែចិន បានរិះគន់និងហៅលោកឡៃ ថាជាអ្នកបង្ករឿងរបស់ក្រុមផ្ដាច់ខ្លួន។
យោងតាមការអានពីការិយាល័យមេដឹកនាំកោះតៃវ៉ាន់ នៅក្នុងការអត្ថាធិប្បាយពេលទទួលទានអាហារថ្ងៃត្រង់នៅក្នុងទីក្រុង New Yorkកាលពីថ្ងៃអាទិត្យ លោក ឡៃ បាននិយាយថា ប្រសិនបើកោះតៃវ៉ាន់មានសុវត្ថិភាព ពិភពលោកមានសុត្ថិភាព ប្រសិនបើ ច្រកសមុទ្រតៃវ៉ាន់សុខសាន្ត នោះ ពិភពលោកទាំងមូលនឹងសុខសាន្តដែរ៕

