កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតសម្ភារៈយោធាសំខាន់ៗ រួមមានទាំងរោងចក្រផលិតមីស៊ីលតាកទិក។
ព័ត៌មាន KCNA និយាយថា លោក Kim បានបង្ហាញការពេញចិត្តលើការផ្តោតសំខាន់នាពេលបច្ចុប្បន្ននៅរោងចក្រមួយលើការផលិតមីស៊ីលតាកទិក និងការពង្រីកសមត្ថភាពផលិតកម្ម អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍កន្លងទៅនេះ។
សារព័ត៌មាន និយាយថា លោកបានបង្ហាញគោលដៅដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងការផលិតមីស៊ីល ដោយបានកោតសរសើរសមត្ថភាពប្រតិបត្តិការចុងក្រោយនៃគ្រាប់កាំភ្លើងធំ និងបានជំរុញផ្ទាល់នៃយានរថពាសដែកប្រយុទ្ធ។
នេះគឺជាដំណើលរទស្សនកិច្ចចុងក្រោយដែលធ្វើឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ លោក Kim Jong Un ទៅកាន់រោងចក្រផ្នៃកការពារជាតិ ជាកន្លែងដែលលោកបញ្ជាក់ពីការផលិតអាវុធទ្រង់ទ្រាយធំ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីការផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកមានក្តីបារម្ភមិនគួឲ្យជឿអំពីទំនាក់ទំនងរបស់ពួកគេ។
ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការដឹកជញ្ជូនអាវុធណាមួយ។ សារព័ត៌មាន KCNA បាននិយាយដាច់ដោយឡែកនៅថ្ងៃចន្ទនេះថា លោក Kim បានធ្វើទស្សនកិច្ចតំបន់រងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិក Khanun វាយបក់បោកមកលើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ដែលបានធ្វើឲ្យជន់លិច ដីស្រែចំការ៕

