រាជរដ្ឋាភិបាល សម្រេចពង្រីកផ្ទៃដីបន្ថែមនៅដែនជម្រកសត្វព្រៃតាតៃ ស្ថិតនៅភូមិសាស្ត្រខេត្តកោះកុង

2023/08/14 04:37:57 pm        1.1 K

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែប្រែ ដោយពង្រីកផ្ទៃដី ដែន​ជម្រក​សត្វ​ព្រៃតាតៃ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ពី១៤៤២៧៥ហិកតា ទៅ១៤៤៥៣៩ហិកតា ដោយ​ការ​ពង្រីកបន្ថែមនេះ គឺដើម្បីលើកកម្ពស់នៃការថែរក្សាការពារនូវសត្វព្រៃ និង​លំនឹក​បរិស្ថាន​នៅ​តំបន់​នោះឲ្យកាន់តែមានប្រសិទ្ធភាពថែម ទៀត។

តាមរអនុក្រឹត្យ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹង ថា ការបង្រីកនូវផ្ទៃដៃនៃដែនជម្រកសត្វព្រៃខាងលើនេះ គឺដើម្បី​ធានា​ឱ្យមាន​ការ​ថែ​ទាំ​ទី​ជម្រក​សត្វ​ព្រៃ ប្រព័ន្ធអេកូឡូស៊ី ព្រមទាំង​ធានា​ឲ្យ​មាន​ការ​បំពេញ​លក្ខ​ខណ្ឌ​ចាំបាច់​ សម្រាប់​ប្រភេទ​ណាមួ​យ​នៃ​សត្វ រុក្ខជាតិ និងជីវចម្រុះ,រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ និងហានិភ័យ គ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផល និងសេវា​កម្ម​ធម្មជាតិ​ សម្រាប់​ការ​ប្រើប្រាស់ប្រកបដោយនិរន្តរភាព , គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិ ស្ថាន ការអភិរក្សជីវចម្រុះ ការ​ការពារ​ធន​ធាន​ធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ ការ ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏​ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការ ពារ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និង​គ្រប់​គ្រង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃព្រែកប្រសព្វ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព និងការរស់នៅដោយចីរភាពស្របតាមច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផង​ដែរ។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការ​វិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែល​អនុ​លោម​តាម​អនុក្រឹត្យ​ ស្តីពី​ការ​បង្កើត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ អនុក្រឹត្យ​ ស្ដីពី​ការ​បង្កើត​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមាន​អានុភាព​អនុវត្ត​បន្ត​រហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមក​ជំនួស​ស្រប​តាម​បទ​ប្បញ្ញត្តិ​ នៃ​អនុក្រឹត្យ​នេះ។

រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល នៃ​គណៈអភិបាលខេត្តកោះកុង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm