អ៊ីរ៉ង់៖ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់ទូរទស្សន៍រដ្ឋថា ការវាយប្រហារលើទីសក្ការបូជាមូស្លីមនិកាយស៊ីអ៊ីតនៅទីក្រុងហ្ស៊ីរ៉ាស( Shiraz) ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់កាលពីថ្ងៃអាទិត្យ (១៣ សីហា) ដោយបន្ថែមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន។
យ៉ាងហោចណាស់មនុស្ស ៧នាក់ បានរងរបួស ក្នុងនោះមានកម្មករពីរនាក់នៅទីសក្ការបូជា និងអ្នកធ្វើធម្មយាត្រាពីរនាក់ ហើយហាងនានានៅក្នុងតំបន់ ត្រូវបានបិទ។ ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា តំបន់ទីសក្ការបូជានេះ ត្រូវបានបិទមិនឲ្យចូលដោយកងកម្លាំងសន្តិសុខ។
វីដេអូបង្ហាញពីសម្លៀកបំពាក់ប្រឡាក់ឈាមនៅលើដី ហើយអ្នកគោរពបូជា ភ័យស្លន់ស្លោរត់ទៅស្វែងរកសាច់ញាតិរបស់ពួកគេ បន្ទាប់ពីការវាយប្រហារនោះ។
គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារលើទីសក្ការបូជាហ្សាចេរាហ្គ ( Shah Cheragh) ដែលទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា ត្រូវបានធ្វើឡើងដោយពួកភេរវករ៕

