កីឡាករវាយកូនគោលអាមេរិក Lucas Glover បានគ្រងជើងឯកនៅក្នុងក្របខណ្ឌ PGA Tour ២ កម្មវិធី ២សប្តាហ៍ជាប់គ្នា ក្រោយគ្រងជើងឯកការប្រកួត FedEx St. Jude Championship។
កីឡាករវ័យ ៤៣ ឆ្នាំរូបនេះ បានបញ្ចប់ការប្រកួតជាមួយនឹង ១៥ អាន់ឌើផា តែមិនទាន់គ្រងជើងឯកនៅឡើយ ខណៈដែលមិត្តរួមជាតិ Patrick Cantlay ក៏ធ្វើបាន ១៥ អាន់ឌើផាផងដែរក្រោយបញ្ចប់ការប្រកួតសរុប ១៨ឡូ ធ្វើឱ្យការប្រកួតត្រូវអូសបន្លាយដល់ការប្រកួត បន្ថែមឡូកាត់សេចក្តី។
យ៉ាងណាក្តី កីឡាករវ័យ ៤៣ ឆ្នាំ Lucas Glover នៅតែអាចគ្រប់គ្រងស្ថានការបាន និងយកឈ្នះនៅឡូបន្ថែម ដើម្បីក្លាយជាកីឡាករទី ៣ ដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ PGA Tour ២ កម្មវិធីជាប់គ្នាក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ រួមជាមួយ Kenny Perry និង Vijay Singh។
មុនមកឈ្នះការប្រកួត FedEx St. Jude នេះ Lucas Glover ទើបតែឈ្នះជើងឯក Wyndham Championship មុនមួយសប្តាហ៍ ហើយជ័យជំនះនៅពេលនេះ Lucas Glover នឹងឡើងមកឈរតំណែងលេខ ៣ ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ
