ក្លិបបាល់ទាត់ប្រេស៊ីល Botafogo ដែលកំពុងនាំមុខគេនៅលីគកំពូលប្រេស៊ីល បានចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធ Chelsea, Diego Costa ដោយគ្មានតម្លៃផ្ទេរ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅទំនេរពីអាជីពរបស់ខ្លួនក្រោយចាកចេញពី Wolves កាលពីខែមិថុនា តែការមកដល់ Botafogo នេះ គឺចុះហត្ថលេខាត្រឹមរយៈពេល ៤ ខែប៉ុណ្ណោះ។
Diego Costa នឹងបានរួមការងារជាមួយអតីតគ្រូបង្វឹក Wolves លោក Bruno Large ដែលបច្ចុប្បន្នកំពុងដឹកនាំ Botafogo។
រំលឹកថា Diego Costa បានបង្ហាញខ្លួន ២៣ ប្រកួតឱ្យ Wolves រដូវកាលមុននៅ Premier League។
មុនមកដល់ Wolves ដែរ Costa ធ្លាប់ឈ្នះជើងឯក English Premier League ២ លើកជាមួយតោខៀវ Chelsea ដោយស៊ុតបញ្ចូលទីសរុបបាន ៥៩ គ្រាប់ និងធ្លាប់លើកពាន La Liga ពីរលើក និង Europa League អំឡុងពេលនៅជាមួយ Atletico Madrid៕ អត្ថបទ៖នាង សុភាវុធ
