Manchester City អបអរ​លើក​ពាន Premier League នៅ​ចំពោះ​មុខ​អ្នកគាំទ្រ និង​ជា​ប្រកួត​ចុងក្រោយ​របស់ Aguero

2021/05/24 07:05:45 pm        109

​បាល់ទាត់៖ ​រយៈពេល ៤៥៩ថ្ងៃ​ដែល​អ្នកគាំទ្រ Manchester City អវត្តមាន​ពី​កីឡដ្ឋាន Etihad ហើយ​ការវិល​ត្រលប់​របស់​ពួកគេ​ បើទោះជា​ក្នុង​ចំនួន​កំណត់​តែ​បាន​ក្លាយជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​ ក្នុងឱកាស​លើក​ពាន English Premier League​។

​​នេះ​ជា​ពាន English Premier League លើក​ទី៥ ក្នុង​រយៈពេល ១០រដូវ​កាល​ចុងក្រោយ និង​ជា​លើក​ទី៣ ក្រោម​ការដឹកនាំ​របស់ Pep Guardiola តាំងពី​មក​ដឹកនាំ​នៅ​ឆ្នាំ២០១៦​។ ​​ជា​ថ្ងៃ​ដែល​ពួកគេ​សប្បាយរីករាយ ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​លា​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Sergio Aguero ដែរ​បន្ទាប់​ពី​ចំណាយពេល ១០ឆ្នាំ​ឈ្នះ​ពាន English Premier League ៥លើក​ជាមួយ Manchester City ឈ្នះ​ពាន FA Cup ១​លើក, League Cup ៣លើក និង Community Shield ៣លើក​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣២ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកចាត់ការ Pep Guardiola ថា​នឹង​ផ្ទេរ​ទៅកាន់ Barcelona ឆាប់ៗ​នេះ ហើយ​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ក៏បាន​ចុះផ្សាយ​ដែរ​ថា Aguero នឹង​ទទួលបាន​កិច្ចសន្យា ២ឆ្នាំ​នៅ Nou Camp​។

​​Sergio Aguero បាន​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ក្នុង​ជ័យជំនះ ៥-០ លើ Everton សប្តាហ៍​ចុងក្រោយ​បិទ​រដូវ​កាល​ដែលជា​គ្រាប់​ទី ១៨៤ នៅ Premier League ជាមួយ Manchester City និង​បាន​យកឈ្នះ​ស្ថិតិ​របស់ Wayne Rooney ដែល​ស៊ុត​បាន ១៨៣គ្រាប់ឲ្យ Manchester United​។ រូប​សំណាក​របស់ Sergio Aguero នឹងត្រូវ​សង់​ឡើង​នៅ​កីឡដ្ឋាន Etihad ក្នុងនាម​ជា​វិ​រៈ​បុរស​របស់​​ក្លិប​ម្នាក់ ជាពិសេស​រូបភាព​ដែល​មិនអាច​បំភ្លេចបាន ​គឺ​នៅពេល​អតីត​ខ្សែប្រយុទ្ធ Atletico Madrid រូបនេះ​ស៊ុត​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩៣:២០ កាលពី​ឆ្នាំ២០១១ លើក​ពាន​លី​គ​កំពូល​អង់គ្លេស​លើកដំបូង​តាំងពី​ឆ្នាំ១៩៦៨ និង​ជា​ពាន English Premier League លើកដំបូង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm