សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ្នកនយោបាយដោះស្រាយ«របួសចំហ»នៃការស្លាប់របស់ជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ ដោយនិយាយថា គាត់បានអធិស្ឋានសម្រាប់មនុស្ស ៤១នាក់ ដែលបានស្លាប់នៅក្នុងការលិចនាវា កាលពីដើមខែនេះ។
សម្តេចប៉ាប បានមានព្រះបន្ទូល បន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍នៅព្រះវិហារ Angelus ថា«ទាំងការឈឺចាប់ និងភាពអាម៉ាស់ យើងត្រូវប្រកាសថា ចាប់តាំងពីដើមឆ្នាំមក បុរស ស្ត្រី និងកុមារជិត ២.000 នាក់ បានស្លាប់នៅក្នុងសមុទ្រនោះ ខណៈពេលដែលព្យាយាមទៅដល់អឺរ៉ុប។
«យើងលើកទឹកចិត្តដល់កងកម្លាំងនយោបាយ និងការទូតដែលព្យាយាមព្យាបាលរបួសនេះក្នុងស្មារតីនៃសាមគ្គីភាព និងភាតរភាព ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកដែលធ្វើការ ដើម្បីទប់ស្កាត់ការលិចនាវា និងការជួយសង្គ្រោះជនអន្តោប្រវេសន៍»។
គ្រោះមហន្ដរាយដែលបណ្ដាលឲ្យមនុស្សស្លាប់ កើតមានជាញឹកញាប់ ខណៈដែលជនអន្តោប្រវេសន៍ ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ មនុស្សជាង ២២.០០០នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនទឹករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៤ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍៕


