ភ្នំពេញ៖ តាមការឱ្យដឹងពីមន្ត្រីសាលារាជធានីភ្នំពេញ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា គឺនឹងត្រូវសាងសង់រួចរាល់ជាស្ថាពរ នៅមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចូលមកដល់ ពោលគឺនៅកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ។
អ្នកដំណើរបានបង្ហាញក្តីសប្បាយរីករាយ ពេលដឹងថា ស្ពានបេតុងខ្សែកាបដ៏ថ្មីមួយខ្សែនេះ កាន់តែ ជិតសាងសង់រួចរាល់ ដើម្បីអាចឱ្យពលរដ្ឋទូទៅប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅមកឆ្លងពីតំបន់ មួយទៅតំបន់មួយបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ និងមិនបង្កការកកស្ទះ។ ហើយកាន់ តែពិសេសនោះ ពលរដ្ឋបង្ហាញអារម្មណ៍ត្រេកអរផងដែរ ពេលដឹងថា ស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅ មុនពិធីបុណ្យអុំទូក ។
ទន្ទឹមនឹងស្ពានកំពុងដំណើរការ នៃការសាងសង់នោះ សង្កេតឃើញថា ពលរដ្ឋអ្នកដំណើរ បានប្រើ ប្រាស់កំពង់ដចម្លងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ជា បណ្តោះអាសន្នសិន ដោយចំណាយថវិកាតិចតួច ក្នុងការឆ្លងទៅមកម្តងៗ ។
សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរានេះ បានបើកការដ្ឋានដំណើរការសាង សង់ កាលពីខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ។ ស្ពាននេះ មានប្រវែងជាង៨០០ម៉ែត្រ ទទឹង២៤,៥០ម៉ែត្រ និងចំណាយថវិកា ចំនួន៣៨ លានដុល្លារ ក្នុងការសាងសង់ ៕ អត្ថបទ៖ លីហេង