រុស្ស៊ី៖ ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានចាប់ផ្ដើមដំណើរការទិន្នន័យដំបូង ដែលទទួលបាននៅលើយានអវកាស Luna-25 បន្ទាប់ពីផ្លាស់ប្ដូរសម្ភារៈវិទ្យាសាស្ត្រ នៅលើយានអវកាសជាលើកដំបូង ។
ទីភ្នាក់ងារអវកាស Roscosmos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើតេឡាក្រាម ថា យានអវកាស Luna-25 នៅតែបន្តការហោះហើររបស់ខ្លួនទៅកាន់ផ្កាយរណបធម្មជាតិរបស់ភពផែនដី ប្រព័ន្ធទាំងអស់របស់ខ្លួននៃស្ថានីយស្វ័យប្រវត្តិកំពុងដំណើរការតាមមុខងារយ៉ាងល្អ ដោយការទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយតុល្យភាពថាមពលគឺវិជ្ជមាន។
ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ កាលពីថ្ងៃសុក្រ ទី១១ សីហា សប្ដាហ៍មុន ដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។
ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា ទិន្នន័យបញ្ជាក់ពីលទ្ធផលដំបូង នៅលើការហោះហើរទៅកាន់ភពព្រះចន្ទ ត្រូវបានទទួល ហើយក្រុមវិទ្យាសាស្ត្ររបស់គម្រោងនេះ បានចាប់ផ្ដើមដំណើរការហើយដែរ ៕

