អាហ្សង់ទីន៖ មានជួរដ៏វែងជាច្រើន នៅខាងក្រៅស្ថានីយ៍បោះឆ្នោតប្រជាមតិ ដែលត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ភ្លាមៗមុនពេលការបោះឆ្នោតប្រជាមតិសម្រាប់ការបោះឆ្នោតបឋមបានបិទ កាលពីថ្ងៃអាទិត្យ។
នៅក្នុងរដ្ឋធានី មានការតម្រង់ជួរដ៏ច្របូកច្របល់ដ៏វែងដើម្បីបោះឆ្នោត ដោយមនុស្សមួយចំនួន ត្អូញត្អែរអំពីការពន្យាពេលការបោះឆ្នោតរបស់ពួកគេ និងកំហុសប្រព័ន្ធបោះឆ្នោត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា បណ្តឹងជាច្រើនត្រូវបានធ្វើឡើងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រទេសអាហ្សង់ទីន អំពីភាពមិនប្រក្រតីនៃម៉ាស៊ីនមួយចំនួនដែលត្រូវបានប្រើសម្រាប់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកតែមួយ បណ្តាលឲ្យមានការរងចាំយូរ។
នៅពេលនេះនេះ ប្រទេសអាហ្សង់ទីន កំពុងរងចាំលទ្ធផលបឋម។ លទ្ធផលបឋមគឺជាកាតព្វកិច្ចដែលធ្វើឲ្យក្លាយជារបៀបទូទៅក្នុងការត្រៀមរៀបចំដ៏ធំសម្រាប់ការបោះឆ្នោតសកលនៅក្នុងខែតុលា និងផ្តល់ការបញ្ជាក់ច្បាស់លាស់ ថានណាគឺជាបេក្ខជនដែលគេនិយមពេញចិត្តដើម្បីទទួលបានជ័យជម្នះតំណែងប្រធានាធិបតី៕

