ព្រះខ័នរាជ និងវិសាខា បន្ថែម ៣ពិន្ទុ ខណៈបឹងកេត និងព្រៃវែង ឈ្នះលើកដំបូង

2023/08/14 07:18:15 pm        3.1 K

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងអែហ្វស៊ី និងវិសាខា បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ក្នុងសប្ដាហ៍ ទី២ នៃលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមបឹងកេត និង​ក្រុម​ចំណូលថ្មី ព្រៃវែងអែង្វស៊ី បានស្គាល់ជ័យជម្នះលើកដំបូង បន្ទាប់ពីយកឈ្នះគូប្រកួត កាល​ពី​ចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងអែហ្វស៊ី បានវាយបកយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន ២-១ នៅ​កីឡដ្ឋានខេត្តស្វាយរៀង ។ ជំនួបដ៏តានតឹងនេះ កីឡាករ ប្រាក់ ធីវ៉ា បាន​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ក្រុម​ការពារ​តំណែងជើងឯក ១គ្រាប់មុន នៅនាទី៣០ ។ ប៉ុន្ដែក្រោយចូលវគ្គទី២ ប្រមាណ ៣​នាទី កីឡាករ Marcus Haber ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមផ្ទះវិញ នៅនាទី៤៨ មុន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដាដដែល បន្ថែមគ្រាប់ទី២ នៅនាទី៩០+៣ ដែលជាគ្រាប់​ជ័យ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង​អែហ្វស៊ី យកឈ្នះភ្នំពេញក្រោនតែម្ដង ។

ចំណែកក្រុមវិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល ៤-១ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ។ ៤គ្រាប់របស់ក្រុមភ្ញៀវវិសាខា ធ្វើសម្រេចដោយកីឡា្រ Jonata Bastos ​នៅ​នាទី​១៩ ​និងគ្រាប់បាល់ Own Goal របស់ខ្សែការពារណាហ្គាវើលដ៏ Bektur Amangeldiev​ នៅ​នាទី​៤៤,​ កីឡាករ ស៊ិន កក្កដា នៅនាទី៥៥ និងកីឡាករ ស៊ិន សុផាណាត់ នៅនាទី៨៩ គ្រាដែល ១គ្រាប់​របស់​ណាហ្គាវើលដ៏ រកបានដោយកីឡាករ Bektur Amangeldiev នៅនាទី៥៣ ។

ដោយឡែកក្រុមបឹងកេត បានវាយបកឈ្នះក្រុមអង្គរថាយហ្គឺរ ៤-១ នៅពហុកីឡដ្ឋានជាតិ ។ ការ​ប្រកួត​នេះ ក្រុមភ្ញៀវអង្គរថាយហ្គឺរ បានបើកការនាំមុខ ១គ្រាប់មុន ដែលបញ្ចប់​ទី​ដោយ​កីឡាករ​ Blasco LLorens Victor នៅនាទី២៩ មុនកីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់តាមស្មើ នៅ​ចុង​វគ្គ​ទី១ ។ ចូលវគ្គទី២ បឹងកេត បន្ដដាក់សម្ពាធរហូតរកបាន ៣គ្រាប់បន្ថែម ដោយកីឡាករ ចាន់ វឌ្ឍនាកា,​ Yoshimama Ryohei និង ម៉ាត់ នូរុណ ដែលជួយឲ្យបឹងកេត ស្គាល់ជ័យ​ជម្នះ​លើក​ដំបូង។

រីឯក្រុមព្រៃវែងអែហ្វស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៥-០ នៅកីឡដ្ឋាន AIA Stadium, KMH Park ។ ជំនួបរវាងក្រុមចំណូលថ្មី ទើបឡើងមកពីលីគទី២ នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការភ្ញាក់ផ្អើល ដែលព្រៃវែង អាចយកឈ្នះគូប្រជែងដោយជោគជាំបែបនេះ ។ ៥គ្រាប់​របស់​ព្រៃវែង ធ្វើសម្រេចដោយកីឡាករ ផាន សុផេន ២គ្រាប់, Takeshita Masatoshi ២គ្រាប់ និង​កីឡាករ So Omae ១គ្រាប់ ដែលនាំឲ្យពួកគេស្គាល់ជ័យជម្នះលើកដំបូង ដូចក្រុមនាគ​ខៀវ​បឹងកេត​ដែរ​។

សម្រាប់ការប្រកួតសប្ដាហ៍ទី២ មួយគូទៀត គឺក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានចែក ១ពិន្ទុ​ម្នាក់​ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្រោយប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានគិរីវង់ ។ ការ​ប្រកួត​ក្រោម​ភ្លៀងសស្រិចនេះ កីឡាករ Tetsuaki Misawa គឺ​ជាអ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​កង​យោធពល​ខេមរភូមិន្ទមុន នៅនាទី១៦ តែ ១០នាទីក្រោយមក គិរីវង់ ក៏វាយបកតាមស្មើវិញ ដោយ​កីឡាករ Romario នៅនាទី២៦ ហើយលទ្ធផលនេះ ក៏បានរក្សា​ដល់​ចប់​ការ​ប្រកួ​​ត​ពេញ​ម៉ោង​តែម្ដង។

ក្រឡេកមកចាប់អារម្មណ៍តារាងពិន្ទុបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍​ទី២ បន្ទាប់ពីរក្សាកំណត់ត្រាឈ្នះរៀងខ្លួន នាំឲ្យក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង ឈរលេខ១ និងលេខ២ ដោយមាន ៦ពិន្ទុស្មើគ្នា គ្រាដែលព្រៃវែង បឹងកេត ភ្នំពេញក្រោន ណាហ្គាវើលដ៏ និង ISI ដង្កោសែនជ័យ មាន ៣ពិន្ទុស្មើគ្នា គ្រាដែលគិរីវង់ និង​កង​យោធពល​ខេមរភូមិន្ទ ​ទើបរកបាន ១ពិន្ទុ និងក្រុមអង្គរថាយហ្គឺរ គឺជាក្រុមតែមួយគត់ ដែលមិនទាន់​មាន​ពិន្ទុរាប់​នៅ​ឡើយ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm