ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទំនងជាដល់ពេលដែលត្រូវចាកចេញពីក្លិបបារាំង Paris Saint Germain ហើយ បន្ទាប់ពីប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន បានចុះផ្សាយថា Neymar ខិតជិតសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប អារ៉ាប៊ីសាអ៊ូឌីត Al-Hilal។
មកទល់ពេលនេះគេមិនទាន់ដឹងថា គ្រូបង្វឹក PSG ថ្មីលោក Luis Enrique បានទុក Neymar នៅក្នុងគំរោងសម្រាប់រដូវកាលថ្មី រឺអត់នៅឡើយ ស្របពេល Neymar ក៏មិនឈ្មោះដែរពេល PSG ស្មើ Loreint ថ្ងៃបើករដូវកាល។
បើតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានឱ្យដឹងថា Al-Hilal ហ៊ានឱ្យប្រាក់ឈ្នួលដល់ទៅ ៨០ លានអឺរ៉ីប្រសិន Neymar ព្រមផ្លាស់មកកាន់ក្របខណ្ឌ Saudi Pro League។
Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកនៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។
តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ


