កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានគ្រងជើងឯកការប្រកួតកម្មវិធី Canadian Open ជាលើកដំបូងក្រោយយកឈ្នះកីឡាករអូស្រ្តាលី Alex de Minaur នៅវគ្គផ្តាច់ព្រ័ត្រ។
នេះជាជើងឯកនៅក្នុងក្របខណ្ឌ Masters 1000 លើកដំបូងផងដែរសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះតាមរយៈជ័យជំនះ ៦-៤ និង ៦-១ ដើម្បីគ្រងជើងឯកធំបំផុតនៃអាជីពរបស់ខ្លួន។
Sinner ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្របខណ្ឌ Masters 1000 នេះពីរលើកកាលពីឆ្នាំ ២០២១ តែចាញ់ វគ្គ Miami Open នៅឆ្នាំ ២០២១ និងឆ្នាំ ២០២៣ នេះ។

Jannik Sinner ក៏មានទំរង់លេងល្អផងដែរក្នុងឆ្នាំ ២០២៣ នេះដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីខែមិថុនាកន្លងទៅ។
កម្មវិធី Canadian Open នេះដូចគ្នាតែផ្នែកនារី កីឡាការិនីម្ចាស់ផ្ទះអាមេរិក Jessica Pegula ជាជើងឯកក្រោយយកឈ្នះកីឡាការិនីរុស្ស៊ី Liudmila Samsonova នៅវគ្គផ្តាច់ព្រ័ត្រ ៦-០ និង ៦-១ ប្រើពេលត្រឹម ៤៩ នាទី៕ អត្ថបទ៖នាង សុភាវុធ
