អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានច្រានចោលរាល់បេសកកម្មជាក់ស្តែងចុងក្រោយ នៅទីក្រុងហ្ស៊េរុយសាឡិមសម្រាប់បេសកជនអារ៉ាប៊ីសាអ៊ូឌីតដំបូងសម្រាប់ប៉ាឡេស្ទីន ទោះបីជាពួកគេ បានហៅការតែងតាំងបេសកជនរូបនេះថាជាការយល់ព្រមលើគោលដៅនៃរដ្ឋមួយដែលនឹងរួមបញ្ចូលផ្នែកមួយនៃទីក្រុងនេះថាជារដ្ឋធានីរបស់ខ្លួនក្តី។
ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសហ្ស៊កដានី លោក ណាយេហ្វ អាល់ស៊ុដៃរី (Nayef Al-Sudairi) កាលពីថ្ងៃសៅរ៍ បានពង្រីកសារតាំងរបស់ខ្លួន ដើម្បីរួមបញ្ចូលបេសកជនមិនមែនស្នាក់នៅសម្រាប់ប៉ាឡេស្ទីន។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្ថានទូតរបស់ខ្លួន បាននិយាយថា អគ្គកុងស៊ុលនៅទីក្រុងហ្ស៊េរុយសាឡិម ឥឡូវនេះក៏ស្ថិតក្នុងចំណោមភារកិច្ចរបស់លោកអាល់ស៊ុដៃរីផងដែរ។
ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានវឌ្ឍនភាពខ្លះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួលបង្កើតទំនាក់ទំនងផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ដែលពីមុនបានច្រានចោលកិច្ចព្រមព្រៀងបែបនេះ រហូតដល់គោលបំណងនៃការបង្កើតរដ្ឋប៉ាឡេស្ទីន ត្រូវបានដោះស្រាយ។
ដោយបង្ហាញថា ពួកគេមានអារម្មណ៍ថាត្រូវបានដកចេញឲ្យក្រៅសង្វៀននៃពីកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយប្រយោលនោះ ប៉ាឡេស្ទីន បានសម្តែងក្តីសង្ឃឹម នៅដើមខែនេះថា ទីក្រុងរីយ៉ាដ (Riyadh) នឹងស្តាប់ការព្រួយបារម្ភរបស់ពួកគេ និងសម្របសម្រួលជាមួយពួកគេ៕

