ក្រចេះ៖ ត្រឹមតែរយៈពេលតែ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។
ក្នុងនោះ មានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។
យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។








