ក្រសួងការងារចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន ជាធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2023/08/14 09:35:37 pm        378

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់​ទុក​ជ័យលាភីអាហារូបករណ៍ជប៉ុន​ (JDS)ទាំងអស់ គឺជាធនធានដ៏មានសក្តានុពល​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម។

នៅក្នុងកម្មវិធីជួបជុំសំណេះសំណាលជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សា​នៅប្រទេសជប៉ុន​សម្រាប់​ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣​ សីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ​អាហាររូបករណ៍ដែលនិស្សិតទទួល​បាននាពេលនេះ គឺកើត​ចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា ​និងជប៉ុន​ និងកត្តាសន្តិភាព ដែលជាមរតកមិន​អាចកាត់ថ្លៃបាន​របស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ជាបុរេលក្ខខណ្ឌ។

ឯកឧត្តម ហេង សួរ បានក្រើនរំលឹកដល់​និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា​ក្នុង​ការ​បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ​ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត ​និងប្រជាជនជប៉ុន ក៏ដូចជា​ប្រជាជាតិដទៃទៀតដែលនិស្សិត​បានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សា​នៅក្នុងប្រទេសជប៉ុន។

ឯកឧត្តម ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ​និស្សិតជ័យលាភីទាំងអស់ នឹងទទួលបាន​ជោគជ័យ​ក្នុងដំណើរសិក្សានេះ ​ដើម្បីពាំនាំយកនូវចំណេះដឹង ​ចំណេះធ្វើ និងបទពិសោធន៍ វិល​ត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ ​និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម ​និងសេដ្ឋកិច្ចកម្ពុជា ជា​ពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់​ក្នុង​ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

គិតចាប់ពីឆ្នាំ១៩៩៣ ​រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួនជាង ​១ ៤៨០នាក់ហើយ ដែល​បានទៅសិក្សានៅប្រទេសជប៉ុន។

ឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប​ ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថាន​សាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន​ ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm