មន្រី្តសុខាភិបាល បន្តចុះអប់រំផ្សព្វផ្សាយសុវតិ្ថភាពចំណីអាហារ សុខភាពមាត់-ធ្មេញ នៅសាលាបឋមសិក្សា អនុវត្តរាជធានី

2023/08/14 03:04:58 pm        131

ភ្នំពេញ ៖ ផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះអប់រំផ្សព្វផ្សាយស្តីពី៖ សុវតិ្ថភាពចំណីអាហារ និងសុខភាពមាត់-ធ្មេញ ជូនដល់សិស្សានុសិស្ស ចាប់ពីថ្នាក់មត្តេយ្យ ថ្នាក់ទី១ រហូតដល់ទី៦ ចំនួនសរុបជាង១ពាន់នាក់ នៃសាលាបឋមសិក្សាអនុវត្តរាជធានី នាព្រឹកថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣នេះ។ 

​ទន្តបណ្ឌិត ងី ទិត ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ រួមនិងអ្នកគ្រូពេទ្យ ហោ លីណែត មន្រ្តីផ្នែកសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បាននិយាយថា ការប្រើប្រាស់ និងបរិភោគចំណីអាហារដែលមិនល្អ និងចូលចិត្តញ៉ាំចំណីអាហារដែលមានរស់ជាតិផ្អែមខ្លាំង និងភេសជ្ជៈផ្អែម គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពទូទៅ ដូចជា ធ្វើឲ្យឡើងគីឡូ កើតជំងឺពុកធ្មេញ។ ដូច្នេះការថែទាំសុខភាពមាត់ធ្មេញ បានត្រឹមត្រូវ សុខភាពទូទៅល្អប្រពៃ។

ទន្តបណ្ឌិត ងី ទិត បានបន្តថា ការចាប់ផ្តើមកម្មវិធីចុះអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងកាលពីខែកុម្ភះ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បានចំនួនជាង២០សាលាបឋមសិក្សាហើយ។ ដោយក្នុង១ខែៗ ក្រុមការងារគ្រូពេទ្យជំនាញ បានចុះធ្វើសកម្មភាពអប់រំ ចំនួន៤លើក តាមបណ្តាសាលាបឋមសិក្សានានា ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពង្រឹងការអនុវត្ត និងសំដៅលើកកម្ពស់ សុខុមាលភាព សុវតិ្ថភាព និងអនាម័យនៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ ក្នុងរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានោះដែរសិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី៖ សុវតិ្ថភាពចំណីអាហារ និងសុខភាពមាត់-ធ្មេញ បានលើកឡើងរួមគ្នាថា ក្នុងនាមសិស្ស ពិតជាសប្បាយរីករាយ ដែលមានក្រុមគ្រូពេទ្យជំនាញ ចុះមកពន្យល់ណែនាំអំពីវិធីសាស្រ្ត ក្នុងការថែទាំសុខភាពមាត់ ធ្មេញ និងការដុសធ្មេញជារៀងរាល់ថ្ងៃ ពិតជាសំខាន់ណាស់ ធ្វើឲ្យពួកយើងទំពារអាហារបានម៉ត់ល្អ ក្លិនមាត់ល្អ ជួយលើកសោភណ្ឌភាពផ្ទៃមុខ និយាយបានច្បាស់ល្អ និងធ្វើឲ្យការសិក្សារបស់យើងបានប្រសើរ។

ជាចុងក្រោយអ្នកគ្រូ នូរ ស៊ីវណ្ណថា នាយិការង សាលាបឋមសិក្សាអនុវត្តរាជធានី បានបញ្ជាក់ថា សកម្មភាពរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានចុះមកផ្ទាល់ដល់សាលានាថ្ងៃនេះ ជាជំនួយស្មារតីបន្ថែម ជូនដល់សិស្សក្នុងការសិក្សាស្វែងយល់ពីរបៀបថែទាំសុខភាពមាត់-ធ្មេញ កាលណាដុសធ្មេញបានស្អាតល្អ និងបរិភោគចំណីអាហារល្អ ក៏ជាជំនួយដល់ក្រពះពោះវៀនផងដែរ។ ជាប្រចាំថ្ងៃ ក្នុងពេលគោរពទង់ជាតិ គណៈគ្រប់គ្រង ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានធ្វើការផ្សព្វផ្សាយអំពីសុវតិ្ថភាពចំណីអាហារ ឲ្យសិស្សហូបអាហារណាដែលល្អៗមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព គ្រឿងកំប៉ុង ឬភេសជ្ជៈផ្អែម ហាមដាច់ខាតមិនឲ្យលក់ក្នុងសាលា ឲ្យសិស្សហូបតែទឹកស្អាត ដោយមានធុងចំរោះទឹកស្អាត ដាក់ជូនសិស្ស សម្រាប់ហូបផងដែរ៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am