
សមាជិកសភាអ៊ីរ៉ង់ បានបោះឆ្នោតដើម្បីពិនិត្យមើលច្បាប់ពាក់ស្បៃរុំក្បាល ឬហ៊ីចាបដ៏ចម្រូងចម្រាស ដោយបិទទ្វារ ដែលមានន័យថា ការជជែកដេញដោលលើបញ្ហា ទំនងជានឹងមិនត្រូវបានធ្វើជាសាធារណៈនោះទេ។
សេចក្ដីស្នើច្បាប់ដែលហៅថា ច្បាប់ហ៊ីចាប និងភាពបរិសុទ្ធ នឹងដាក់ទណ្ឌកម្មថ្មីលើស្ត្រី ដែលមិនបានពាក់ស្បែរុំក្បាល។ ច្បាប់នេះនឹងត្រូវបានព្រាងឡើង ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដ៏ធំ ក្នុងរយៈពេលជាច្រើនខែ ដែលបង្កឡើងដោយការស្លាប់ នៅក្នុងមន្ទីរឃុំឃាំងរបស់ស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មិនបានពាក់ហ៊ីចាបរបស់នាងឲ្យបានត្រឹមត្រូវ។
ឥឡូវនេះ សភានឹងអាចអនុម័តសេចក្ដីស្នើច្បាប់នេះ ក្នុងដំណាក់កាលសាកល្បងពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ហើយក្រុមប្រឹក្សាអាណាព្យាបាលរបស់អ៊ីរ៉ង់ ដែលជាស្ថាប័ននីតិប្បញ្ញត្តិដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ នឹងត្រូវតែអនុម័តលើច្បាប់នេះជាមុន។
នៅពេលដែលការសាកល្បងចាប់ផ្តើម សមាជិកសភានឹងអាចកែប្រែច្បាប់នេះ ដែលនៅទីបំផុតធ្វើឲ្យច្បាប់នេះក្លាយជាច្បាប់អចិន្ត្រៃយ៍៕