
អ្នកបោះឆ្នោតរបស់ប្រទេសអាហ្សង់ទីន បានផ្ដល់មេរៀនដល់កម្លាំងនយោបាយសំខាន់ពីរក្រុមរបស់ប្រទេសនេះ នៅក្នុងការបោះឆ្នោតបឋម កាលពីថ្ងៃអាទិត្យ (ទី១៣ ខែសីហា) ដោយរុញបេក្ខជនការប្រកួតប្រជែងនៅប្លុកសេរីនិយមដែលចូលចិត្តច្រៀងបទរ៉កឲ្យទៅឈរនៅលំដាប់ទី១ ដែលជាការផ្លាស់ប្ដូរដ៏ធំ នៅក្នុងការប្រកួតប្រជែងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីក្នុងខែតុលា។
ការរាប់សន្លឹកឆ្នោតបានប្រមាណជា ៩០ភាគរយ បានបង្ហាញឲ្យឃើញថា សេដ្ឋវិទូសេរីស្តាំនិយម លោក Javier Milei ទទួលបានសំឡេងឆ្នោត ៣០,៥ភាគរយ ដែលចំនួននេះ គឺខ្ពស់ជាងការព្យាករណ៍ ដោយប្លុកអ្នកប្រឆាំងអភិរក្សនិយមដ៏ធំ នៅពីក្រោយជាមួយនឹងសំឡេងឆ្នោត ២៨ភាគរយ ហើយសម្ព័ន្ធ Peronist ដែលកំពុងកាន់អំណាច នៅលំដាប់ទី៣ ជាមួយនឹងសំឡេងគាំទ្រ ២៧ភាគរយ។
លទ្ធផលនេះ គឺជាការស្តីបន្ទោសដ៏ឈឺផ្សាចំពោះក្រុមសម្ព័ន្ធនិយមកឆ្វេងនិយមកណ្តាលដែលប្រកាន់គោលការណ៍របស់អតីតប្រធានាធិបតី Peron ( ប៉េរ៉ុន) និងការរួមគ្នាដ៏ធំ ដើម្បីកែប្រែប្លុកប្រឆាំងអភិរក្សនិយម ដោយសារអតិផរណាចំនួន ១១៦ភាគរយ និងវិបត្តិចំណាយខ្ពស់លើជីវភាពប្រចាំថ្ងៃ ធ្វើឲ្យមនុស្ស ៤នាក់ក្នុងចំណោម ១០នាក់ ស្ថិតក្នុងភាពក្រីក្រ។
យ៉ាងណាក្ដី កាលថ្ងៃអាទិត្យ អ្នកទៅបោះឆ្នោត គឺស្ថិតនៅក្រោមចំនួន ៧០ភាគរយ ដែលជាកម្រិតទាបបំផុត សម្រាប់ការបោះឆ្នោតបឋម គិតចាប់តាំងពីការបោះឆ្នោតនេះ បានចាប់ផ្តើមប្រារព្ធឡើង នៅក្នុងប្រទេសអាហ្សង់ទីនជាងមួយទសវត្សរ៍មុន៕