
រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) កំពុងបំពេញទស្សនកិច្ចកាន់ប្រទេសរុស្ស៊ី និងបេឡារុស ក្នុងការបង្ហាញការគាំទ្រដល់ប្រទេសទាំងនោះ ដែលលោកខាងលិចបានព្យាយាមនៅឲ្យឆ្ងាយពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ក្រសួងការពារជាតិ បាននិយាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដោយដកស្រង់សម្តីអ្នកនាំពាក្យ លោក វរសេនីយ៍ឯក Wu Qian ថា លោក លី បានចាកចេញនៅពីថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃក្នុងអំឡុងពេលដែលលោកនឹងថ្លែងសុន្ទរកថានៅឯសន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ និងជួបជាមួយមេដឹកនាំការពារជាតិមកពីប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត។
ទីភ្នាក់ងារសារព័ត៌មានTASS ផ្លូវការរបស់រុស្ស៊ី បានរាយការណ៍ថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ នឹងនិយាយនៅក្នុងសន្និសីទលើប្រធានបទ«ការស្វែងរកប្រទេសភាគច្រើននៃពិភពលោកសម្រាប់វិធីអភិវឌ្ឍន៍ ក្រៅយន្តការរបស់លោកខាងលិច រួមទាំងការពង្រឹងក្រុមសមាគមពហុភាគីប្រភេទថ្មី មួយ។សារព័ត៌មាននេះ បានឲ្យដឹងថា តំណាងមកពីប្រទេសប្រហែល ១០០ និងអង្គការអន្តរជាតិចំនួន៨ ត្រូវបានអញ្ជើញឲ្យចូលរួម។