
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មនុស្ស៦នាក់រួមមានទាំងកុមារ២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្នុងការវាយប្រហារដោយអាវុធគ្រឿងផ្ទុះ នៅមីយ៉ាន់ម៉ាភាគខាងជើង។
យោងតាមការរាយការណ៍បានឲ្យដឹងថា ក្រុមដែលគេហៅថាកងកម្លាំងការពារប្រជាជន(PDF) បានបើកការវាយប្រហារនៅភូមិ Yamanay នៃក្រុង Kanbalu តំបន់ Sagaing (សាហ្កាំង) ។
ក្រុមភេរវករ បានវាយប្រហារទម្លាក់គ្រាប់បែក ដោយប្រើប្រាស់យានដ្រូន និងអាវុធធុនធ្ងន់និងស្រាល បណ្តាលឲ្យពលរដ្ឋក្នុងតំបន់៦នាក់ស្លាប់ និងរងរបួស៣នាក់សផ្សេងទៀត។ អគារសាលារៀន២ខ្នងត្រូវបានបំផ្លាញផងដែរ។
បុគ្គលិកសន្តិសុខ បានចាប់ផ្តើមការស៊ើបអង្កេតដើម្បីនាំយកអ្នកប្រព្រឹត្តមកកាត់ទោស និងដើម្បីធានាបានថា ពួកគេប្រឈមនឹងវិធានការទណ្ឌកម្មធ្ងន់ធ្ងរ។