ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យ ដោយដាក់ភ្នំពេញប្រាំពីរ ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជាតំបន់បេតិកភណ្ឌធម្មជាតិ ខណៈតំបន់នេះមានទំហំផ្ទៃដី៣៥៣,៩ហិកតា។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលទូរទស្សន៍ BTVទទួលបាននាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលសម្រេចយកតំបន់ភ្នំប្រាំពីរជាតំបន់បេតិកភណ្ឌធម្ម ជាតិនេះ គឺដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, កម្រិត ដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ, ការពារសោ ភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវិទ្យាសាស្រ្ត និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្ករការគំរាមកំហែង ដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន,ផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព,និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការ រួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ក្នុងតំបន់ជាដើម។
តាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់ គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំ បង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទបញ្ញាត្តិនៃច្បាប់ជាធរមាន។
រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីគ្រប់ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ ៖ បាន ចក








