ខេត្ត​កំពង់ធំ​រក​ឃើញ​មនុស្ស​១៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​កម្មការិនី​មក​ពី​​រោងចក្រ​​​មួយ​នៅ​ខេត្ត​កំពង់ចាម

2021/05/24 12:37:29 pm        450

កំពង់ធំ៖ អាជ្ញាធរ​ខេត្ត​កំពង់ឆំ បាន​ប្រកាស​ថា មនុស្ស ១៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ភាគ​ច្រើន​ជា​កម្មការិនី​រោងចក្រ​ខាលីនតុន ​ដែលកំពុង​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី ​១៤​នាក់ និង​បុរស ២​នាក់។

​រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី ១២​នាក់ និង​បុរស​ម្នាក់ គឺ​ជា​កម្មករ​កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ខាលីនតុន ស្ថិត​នៅ​ក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូវីដ-១៩​នេះ បន្ទាប់​ពី​ប៉ះពាល់​នឹង​អ្នក​ជំងឺ​កូវីដ-១៩។

រដ្ឋបាល​ខេត្ត​កំពង់ធំ​ ក៏​បាន​រក​ឃើញ​ពល ការិនី​ខ្មែរ​ម្នាក់​ឆ្លង​កូវីដ-១៩​ផង​ដែរ​ បន្ទាប់​ពី​​វិល​ត្រឡប់​​មក​ពី​ប្រទេស​ថៃ និង​បុរស​ម្នាក់​ទៀត ​ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ពី​ភ្នំពេញ។

បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ធំ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ៣​នាក់​ទៀត ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​​ជា​សះ​ស្បើយ។

គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​កំពង់ធំ​រក​ឃើញ​មនុស្ស​សរុប ១៧៤​នាក់​បាន​ឆ្លង​កូវីដ-១៩​ ក្នុង​នោះ​អ្នក​ជំងឺ​ចំនួន ៥៧​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន ១១៧​នាក់​ទៀត ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm