អ្នកជំនាញ៖ បម្រាមបច្ចេកវិទ្យារបស់អាមេរិកលើចិន ប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក

2023/08/15 02:32:04 am        493

យោងតាមអ្នកជំនាញបន្ទះឈីប ក្នុងស្រុក និងអ្នកវិទ្យាសាស្ត្រនយោបាយ នៅក្នុងបទសម្ភាសជាមួយបណ្ដាញទូរទស្សន៍ China Global Television (CGTN) បានឲ្យដឹងថា បម្រាមលើការវិនិយោគផ្នែកបច្ចេកវិទ្យាលើប្រទេសចិនរបស់សហរដ្ឋអាមេរិក បានរារាំងផលប្រយោជន៍រួមរបស់ក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិករបស់ពិភពលោក ក៏ដូចជាគំរូនៃការអភិវឌ្ឍជាសកលរបស់វិស័យនេះ ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីបង្កើតឡើង។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើក្រឹត្យ ដែលនឹងហាមឃាត់ការវិនិយោគថ្មីរបស់សហរដ្ឋអាមេរិក នៅប្រទេសចិន សម្រាប់បច្ចេកវិទ្យានានា ដែលពោរពេញដោយការប្រកួតប្រជែង ដូចជាបន្ទះឈីបកុំព្យូទ័រជាដើម។

ក្រឹត្យនេះ អនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ហាមឃាត់ ឬដាក់កម្រិតលើការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងស្ថាប័នរបស់ចិន លើវិស័យចំនួន៣ គឺបន្ទះអេឡិចត្រូនិក និងមីក្រូអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន Quantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។

បន្ទាប់ពីមានការដាក់បម្រាមនេះ ក្រសួងការបរទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការសម្រេចនេះ ដោយចាត់ទុកវិធានការនេះថា ជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការសម្លុតកំហែងផ្នែកបច្ចេកវិទ្យា។ ហើយអ្នកជំនាញលើកឡើងថា ការរឹតបន្តឹងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកលើឧស្សាហកម្មបន្ទះអេឡិកត្រូនិករបស់ប្រទេសចិននេះ ពោលគឺការបង្កើតច្បាប់ស្តីពីការផលិតឈីបនិងវិទ្យាស្ត្រ( Chips and Science Act) ដែលចូលជាធរមានកាលពីខែសីហាឆ្នាំមុន កំពុងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។

ក៏មានការព្រមានផងដែរថា សកម្មភាពរបស់សហរដ្ឋអាមេរិក កំពុងនាំឲ្យមានការកើនឡើងនូវការខាតបង់ដល់ក្រុមហ៊ុនសកលលោក ដែលនៅទីបំផុតនឹងទាញក្រុមហ៊ុនក្នុងស្រុកដ៏ច្រើនរបស់ខ្លួនធ្លាក់ចូលទៅក្នុងវដ្ដចក្រដ៏អាក្រក់មួយ។

ជាមួយគ្នានេះ អ្នកជំនាញក៏និយាយដែរថា ការសម្រេច ដើម្បីរំខានដោយបង្ខំដល់ថាមពលនៃឧស្សាហកម្មធម្មជាតិ ដើម្បីខ្ទាស់ដល់ឧស្សាហកម្មបន្ទះអេឡិកត្រូនិករបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ របស់ពិភពលោក និងជាផ្នែកដ៏សំខាន់បំផុតនៃផលិតកម្មពិភពលោក អាចត្រឡប់ជាធ្វើឲ្យវិស័យផលិតកម្មរបស់ប្រទេសនេះរស់រវើកឡើងវិញក៏ថាបាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm