
ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវយានចម្លងដឹកជញ្ជូន Kuaizhou 1A (ខយចូវ1A) ដើម្បីបញ្ជូនផ្កាយរណបថ្មីចំនួន៥ ទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទ(ទី១៤ ខែសីហា) នេះ។
ផ្កាយរណបពី A ដល់ E ដែលជាកម្មសិទ្ធិរបស់ក្រុមតារានិករមីក្រូផ្កាយរណប Head 3 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ១:៣២រសៀល (ម៉ោងនៅក្នុងទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបទាំងនេះ នឹងត្រូវបានប្រើជាចម្បង សម្រាប់ការផ្តល់សេវាចាប់ពីចម្ងាយផ្នែកពាណិជ្ជកម្ម ខណៈការបាញ់បង្ហោះនេះ ជាបេសកកម្មលើកទី២៧ ដែលត្រូវបានធ្វើឡើងជាមួយនឹងយានចម្លងស៊េរី Kuaizhou 1A៕