
វីដេអូសាក្សីដែលបានថត កាលពីថ្ងៃអាទិត្យ (ទី១៣ ខែសីហា) បង្ហាញពីចំណុចពេលវេលាមួយ ដែលទន្លេ Merdovine ផ្ទុះបាក់ច្រាំង ហើយបំបាក់ជញ្ជាំងស្ពាន រលើងដើមឈើមួយដើម និងជន់លិចផ្លូវនៃទីក្រុងតំបន់ភ្នំអាល់ Bardonecchia ប្រទេសអ៊ីតាលី។
សេវាក្រុមពន្លត់អគ្គិភ័យ (Vigili de Fuoco) បាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស ៦នាក់ ពីរថយន្តតូចដឹកអ្នកបោះជំរំ ដែលត្រូវបានទឹក និងភក់ហូរនាំទៅ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះនោះឡើយ។
អ្នកពន្លត់អគ្គិភ័យចំនួន ៥០នាក់ បានចូលរួមក្នុងប្រតិបត្តិការបោសសម្អាត និងស្វែងរកអ្នកបាត់ខ្លួន។ មូលហេតុដែលបណ្តាលឲ្យការមានទឹកជំនន់ភ្លាមៗនៃតំបន់ Merdovine ទំនងជាមានការបាក់ដី នៅតំបន់ភ្នំក្បែរនោះ៕