ក្រុមបិសាចក្រហម Manchester United អាចរកបាន ៣ ពិន្ទុពីសប្តាហ៍ដំបូងរបស់ខ្លួន តាមរយៈជ័យជំនះលើក្រុមភ្ញៀវ Wolverhampton ១-០ យប់ថ្ងៃចន្ទម្សិលមិញ។
ខ្សែការពារបារាំង Raphael Varane គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះ ដែលត្រូវរង់ចាំដល់នាទីទី ៧៦ ពីការប៉ះបញ្ជូនដោយ Aaron Wan Bissaka។
ថ្វីបើបានបីពិន្ទុពិតមែនអ្នកចាត់ការ Manchester United, Erik ten Hag បានឱ្យដឹងថា ក្រុមរបស់លោកនៅមិនទាន់ធ្វើបានល្អនៅឡើយ។
Wolves មានឱកាសស៊ុតច្រើនជាងដោយមានឱកាសស៊ុតដល់ទៅ ២៣ លើកចំគោលដៅ ៦ លើក ខណៈក្រុម ម្ចាស់ផ្ទះមានឱកាស ១៥ លើកចំគោលដៅ ៣ តែសម្រេចទី ១ គ្រាប់។
ប្រកួតបន្ទាប់ថ្ងៃសៅរ៍នេះ Manchester United នឹងត្រូវទៅទឹកដី Tottenham Hotspur ខណៈ Wolverhampton ត្រូវទទួល Brighton៕ អត្ថបទ៖នាង សុភាវុធ
