កម្មករកាត់ដេរចង់បានប្រាក់ឈ្នួលអប្បបរមាដំឡើងបន្ថែមចំនួន ១០ដុល្លារ សម្រាប់ឆ្នាំ២០២៤

2023/08/15 05:46:41 pm        155

ភ្នំពេញ៖ កម្មករ កម្មការិនីវិស័យកាត់ដេរ បានលើកឡើងស្រដៀងគ្នាថា សម្រាប់ឆ្នាំ២០២៤ខាងមុខ ពួកគាត់ចង់ឲ្យប្រាក់ឈ្នួលអប្បបរមាដំឡើងដល់ ២១០ដុល្លារ ក្នុង១ខែ ខណៈក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ស្អែកនេះ។

កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ សៅឡេន ឬហៅរោងចក្រ ៦ជាន់ ស្ថិតនៅខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ ​លើកឡើងថា​ ដំឡើង​ ១០ដុល្លារ​បន្ថែមនេះ ដោយសារការចំណាយប្រចាំថ្ងៃ​ និងទំនិញគ្រប់ប្រភេទចេះតែឡើងថ្លៃដូចគ្នា ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ រាល់ថ្ងៃនេះ ប្រសិនបើប្រាក់ឈ្នួលខ្ពស់ គួបផ្សំ​មានការងារថែមម៉ោងទៀតនោះ ​នឹងល្អប្រសើរច្រើន​ ដើម្បីឲ្យពួកគាត់​ផ្គត់ផ្គង់​ក្នុងការ​ចំណាយ និង​សល់ប្រាក់ខ្លះ ​ដើម្បីដោះបំណុល​ និងផ្ញើទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។

លោក ប៉ែន ឈុន សហជីពមូលដ្ឋាន និងជាកម្មកររោងចក្រខាងលើនេះ បានរំពឹងទុកដែរថា ការ​ចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ​នឹងមានភាពល្អប្រសើរច្រើនជាងឆ្នាំកន្លងៗទៅ ដោយសារស្ថាន​ភាពកូវីដ១៩ មានភាពល្អប្រសើរជាងមុន​។ ការចចារប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ តួលេខដែលភាគីនីមួយៗ (ភាគីរដ្ឋាភិបាល សហជីព និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ​៧ចំណុច​ ក្នុងនោះមានស្ថានភាព​គ្រួសារ ​អត្រាអតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស​ ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ​របស់វិស័យ។

សូមបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣នេះ កម្មករ​និយោជិត​ដែល​បំពេញការក្នុងវិស័យឧស្សាហកម្ម​កាត់ដេរ​មានចំនួន ​២០០ដុល្លារអាម៉េរិក។

ក្នុងនោះគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗ​ទៀត កម្មករនិយោជិតម្នាក់​ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់​៣៥០ដុល្លារ ​នៅ​ក្នុង​មួយខែៗ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm