អតីតខ្សែបម្រើអង់គ្លេស Alex Oxlade-Chamberlain បានសំរេចក្នុងការផ្លាស់ទៅកាន់ក្លិបទួកគី Besiktas ហើយក្រោយចាកចេញពី Liverpool។
កីឡាករវ័យ ២៩ ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៣៥ លើករូបនេះបានចុះហត្ថលេខា រយៈពេល ៣ឆ្នាំជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul មួយនេះ។
Oxlade-Chamberlain ធ្លាប់ឈ្នះជើងឯក English Premier League ជាមួយ Liverpool នៅឆ្នាំ ២០២០ តែក្រោយមកក៏ញាំញីដោយសាររបួស ដែលធ្វើឱ្យគេបង្ហាញខ្លួនបានត្រឹម ១៣ ប្រកួតប៉ុណ្ណោះរដូវកាលមុន។

Oxlade Chamberlain ដែលធ្លាប់មានរបួសជង្គង់ធ្ងន់ធ្ងរជាមួយ Liverpool បានបង្ហាញខ្លួនសរុប ១៤៦ ប្រកួត រកបាន ១៨ គ្រាប់តាំងពីផ្លាស់ពី Arsenal នៅឆ្នាំ ២០១៧ ក្នុងតម្លៃ ៣៥ លានផោន។
Chamberlain នឹងទទួលបានប្រាក់ឈ្នួល ២.៥ លានអឺរ៉ូក្នុងមួយរដូវកាលនៅ Besiktas។
Besiktas ដែលធ្លាប់ជាជើងឯកលីគកំពូលទួកគី ១៦ លើក បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ រដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ
