ក្រសួងទេសចរណ៍ នឹងពង្រីកការបណ្តុះបណ្តាលជំ​នាញទេសចរណ៍ជូនអ្នកបម្រើក្រៅប្រព័ន្ធ

2023/08/15 06:08:38 pm        46

 ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបង្កើនសកម្មភាពផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនបណ្តាអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យគាត់មានសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ និងទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដារជាតិ និងអាស៊ាន ជាពិសេសគឺការជំរុញផ្តល់សេវាទេសចរណ៍ប្រកបគុណភាព និងភាពវៃឆ្លាត។

បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែសីហានេះ ថា នៅក្នុងសកម្មភាពពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់អ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺក្រសួងទេសចរណ៍ នឹងបណ្តុះបណ្តាលឲគាត់មានទទួល​បានបានសញ្ញាបត្រកម្រិត១ ហើយក្រសួងនឹងបន្តបណ្តុះបណ្តាលជំនាញ​ទេសចរណ៍នានាបន្ថែមទៀត ទៅតាមអ្វីដែលគាត់ជួបការខ្វះខាត។

ឯកឧត្តម ទ្រី ឈីវ បន្តថា ចាប់ពីឆ្នាំ២០២៣នេះ បណ្តាប្រទេសអាស៊ាន នឹងធ្វើការទទួលស្គាល់ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដាតែមួយចំនួន៧០មុខជំនាញ ហើយអាចធ្វើការងារបំលាស់ទីបាននៅក្នុងតំបន់អាស៊ាន។ សម្រា​ប់កម្ពុជា នឹងពង្រីកការ​បណ្តុះបណ្តាល​វិជ្ជាជីវៈទេសចរណ៍ទាំងអស់នេះ ឲ្យដល់បណ្តាអ្នក​បម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនឹងធ្វើការអញ្ជើញគាត់ឲ្យមកទទួលការបណ្តុះបណ្តាលនៅតាមសាលាវិជ្ជាជីវៈទេសចរណ៍ចំនួន៤ ក្នុងនោះ មានសាលាអង្គការ PSE សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វីដ សាលា ថាលាស នៅក្នុងរាជធានីភ្នំពេញ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អណត្តិទី៦ ក៏បានថ្លែងជំរុញឲ្យមន្ត្រីជំនាញ ត្រូវបង្កើនសកម្មភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្រៅប្រព័ន្ធ និងអ្នក​ធ្វើការងារទេសចរណ៍ដោយប្រយោលនានាទៀតក្នុងវិស័យទេសចរណ៍ ពិព្រោះថា ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ឲ្យមានការរីករចម្រើន គឺយើងត្រូវការជាចាំបាច់អ្នក​ជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើអ្នកបម្រើការ ធ្វើការងារទេសចរណ៍ដោយគ្មានជំនាញនោះទេ គឺ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ៕អត្ថបទ ស៊ុម សុខជា.

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm