ក្លិបបាល់ទាត់ញញួរធំ West Ham បានសម្រេចក្នុងការនាំយកខ្សែបម្រើអង់គ្លេស James Ward-Prowse ពី Southampton ក្នុងតម្លៃផ្ទេរ ៣០ លានផោន។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៤ ឆ្នាំជាមួយ West Ham។
James Ward-Prowse បានរួមរស់ជាមួយ Southampton តាំងពីវ័យ ៨ ឆ្នាំ និងបានបង្ហាញខ្លួនសរុប ៤១០ ប្រកួតជាមួយ Southampton ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលមុន។

Ward-Prowse បានចូលលេងឱ្យក្រុមធំ Southampton នៅវ័យ ១៦ ឆ្នាំក្នុងការប្រកួតពានរង្វាន់ EFL Cup ទល់នឹង Crystal Palace កាលពីខែតុលាឆ្នាំ ២០១១ និងបានចូលលេងប្រកួតដំបូងថ្ងៃបើករដូវកាល ២០១២-១៣។
James Ward-Prowse មានទេពកោសល្យខ្ពស់ក្នុងការទាត់បាល់ Set-Piece និងមានតែ David Beckham ទេដែលស៊ុតបញ្ចូលទីបាល់ Freekick ច្រើនជាងកីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលស៊ុតបាន ១៧ គ្រាប់។
Ward-Prowse បានក្លាយកីឡាករទី ២ ដែលមកកាន់ West Ham រដូវក្តៅនេះ បន្ទាប់ពី Edson Alvarez ផ្លាស់ពី Ajax ហើយ West Ham ក៏ឈានដល់កិច្ចព្រមព្រៀងដែរក្នុងការផ្ទេរខ្សែការពារអង់គ្លេស Harry Maguire ពី Manchester United៕ អត្ថបទ៖នាង សុភាវុធ
