តៃវ៉ាន់៖ បេក្ខជនឈានមុខដែលនឹងក្លាយជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺជាមេដឹកនាំលំដាប់ទី២ លោក វីលៀម ឡៃ (William Lai) បាននិយាយក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះថា លោកគ្មានគម្រោងប្ដូរឈ្មោះផ្លូវការរបស់កោះនេះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់ នឹងមិនរណបចំពោះចិនឡើយ។
ទីក្រុងប៉េកាំងមិនពេញចិត្តលោកឡៃ ទេ ចំពោះការអត្ថាធិប្បាយកន្លងទៅរបស់លោក ដែលថា លោកគឺធ្វើការជាក់ស្ដែងសម្រាប់ឯករាជ្យរបស់កោះតៃវ៉ាន់ ជាបន្ទាត់ក្រហមសម្រាប់ចិន ដែលមើលឃើញកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន ។
លោកឡៃ បានអះអាងជាថ្មី ថា លោកពុំបានស្វែងរកការផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងទេ ដោយនិយាយបែបសាមញ្ញថា ការពិត កោះតៃវ៉ាន់ មានឯករាជ្យរួចទៅហើយ ដែលហៅថាសាធារណរដ្ឋចិន ជាឈ្មោះផ្លូវការរបស់ខ្លួន ដោយបន្តថា មានតែប្រជាពលរដ្ឋកោះតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេបាន។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា យើងត្រូវតែទទួលយកការពិត ជាអ្វីដែលលោកចង់និយាយ ដោយភាពប្រាកដនិយម ដែលកោះតៃវ៉ាន់ មានអធិបតេយ្យភាពរួចទៅហើយ ជារដ្ឋឯករាជ្យដែលហៅថាសាធារណរដ្ឋចិន ។ នេះមិនមែនជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនទេ ៕

