ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានចុះហត្ថលេខានាំយកអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លិប តោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងជំនួសតំណែងកីឡាករជម្រើសដំបូង Thibaut Courtois ដែលមានរបួសត្រូវ សម្រាកស្ទើពេញមួយរដូវកាលថ្មីនេះ។

Kepa បង្ហាញខ្លួនបាន ១៦៣ ប្រកួតឱ្យ Chelsea តាំងពីផ្លាស់ពី Athletic Bilbao នៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៧១ លានផោន ដែលជាតម្លៃផ្ទេរអ្នកចាំទីថ្លៃបំផុត។
មុនការចាកចេញទៅមាន់ Real Madrid នេះ Kepa ប្រឈមនឹងការប្រកួតប្រជែងជាមួយកីឡាករចំនូលថ្មីរបស់ Chelsea, Robert Sanchez ដែលផ្ទេរពី Brighton ក្នុងតម្លៃ ២៥ លានផោន។
Chelsea បើករដូវកាលថ្មី Premier League ស្មើគ្នា ១-១ ទល់នឹង Liverpool ខណៈ Robert Sanchez ជាជម្រើសដំបូង។
ចំណែក Real Madrid បើករដូវកាលថ្មី La Liga យកឈ្នះ Athletic Bilbao ២-០ ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ
