អ្នកវិភាគ និងយុវជនជឿជាក់លើការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងទំនាក់ទំនងការទូតអន្តរជាតិ

2023/08/15 06:55:01 pm        1.8 K

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងយុវជន សិស្ស និស្សិត បង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា ជាពិសេសលើទំនាក់ទំនងការទូតអន្តរជាតិនានា ខណៈទស្សនកិច្ចផ្លូវការ​របស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជា ​កាលពីពេលថ្មីៗនេះ បានបង្ហាញ​ចំណងមិត្តភាពស្អិតរមួត និងមិត្តដែកថែបយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ឯកឧត្តម វ៉ាង យី (Wang Yi) ក្នុងដំណើរបពេញទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រម្ពុជា ​២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ពីការតភ្ជាប់នៃនយោបាយការបរទេស ស្របតាមឆត្រនយោបាយ «មិត្តភាពដែកថៃប កម្ពុជា-ចិន»។

លោកបានកត់សម្គាល់ឥរិយាបថការទូត ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការលើកនេះ គឺ​ឯកឧត្ដម វ៉ាង យី ក្រៅពីកម្មវិធី ថ្វាយបង្គំគាល់ព្រះមហាក្សត្រ ​និងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ក៏បានជួបសន្ទនាការទ្វេភាគីជាមួយឥស្សរជន​នយោបាយការ​បរទេសកម្ពុជា​ ៣ជំនាន់ ទាំងចាស់ ​និងថ្មីតាមលំដាប់ដោយ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ថ្ងៃទី១២ ខែសីហា)។

ឯកឧត្តម សុខ ចិន្តាសោភា​ អនាគតរដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ (ថ្ងៃទី១២ ខែសីហា)។ ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ ​សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ផុតអាណត្តិ (ថ្ងៃទី១៣ ខែសីហា ផងដែរ។

ចំណែក យុវជន សិស្ស និស្សិតបញ្ញវន្ត ប្រជាជនគ្រប់មជ្ឍដ្ឋានបានសាទរ និងតាមដានយ៉ាង​យក​ចិត្តទុក​ដាក់​ចំពោះនាយករដ្ឋមន្រ្តីថ្មី ​ពិសេស ឥរិយាបទខាងការទូត​របស់​កម្ពុជា​ក្នុង​អាណត្តិទី​៧នេះ។ ក្រុមយុវជនលើកឡើង ​អាណត្តិទី៧នេះ កម្ពុជា​បានបើកទំព័រប្រវត្ត​សាស្រ្ត​ជាថ្មីម្តងទៀត ដោយ​មាននាយករដ្ឋមន្រ្តីវ័យក្មេង ​និង​ឈ្លៀសវៃ​បំផុតគឺ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​បន្តដឹកនាំនាវាកម្ពុជា​ឆ្ពោះទៅមហាអំណាចក្នុងតំបន់ ​ស្របតាមកត្តាភូមិសាស្រ្ត និង​ការអំណោយផលផ្នែកធនធានមនុស្ស រួមជាមួយនឹង​ការ​រក្សា​បាន​នូវស្ថិរភាពនយោបាយ ក្រោមការ​ដឹកនាំប្រកបដោយកិតិ្តបណ្ឌិតសម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ជាគុណបំណាច់យ៉ាង​ធំធេង​សម្រាប់ប្រទេសជាតិទាំងមូល។

សូមជម្រាបថា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា-ចិន ​បានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៥​ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះ​ទៅយុគសម័យថ្មី នៃការកសាង​សហគមន៍​វាសនារួមគ្នា​កម្ពុជា-ចិន និងបានឯកភាព​បង្កើត​ក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»​ ក្នុង​ដំណើរទស្សនកិច្ចផ្លូវការរបស់​ សម្តេចតេជោហ៊ុន សែន ​នៅសាធារណរដ្ឋប្រជាមានិតចិន ​កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ​កន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
2026/09/14 08:59:52 pm        1
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
2026/09/14 07:23:01 pm        1
បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន សម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូន តម្លៃពិសេស $20 ម៉ឺនជាង
2026/09/14 05:18:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ

2026/09/14 08:59:52 pm
​រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
2026/09/14 07:23:01 pm
​លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
2026/09/14 06:58:09 pm
​មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
2026/09/14 06:47:04 pm
​ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
2026/09/14 06:45:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm