ក្លិបបាល់ទាត់បារាំង Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរចេញខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ហើយក្នុងតម្លៃ ៩០ លានអឺរ៉ូ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាកររបស់ Al-Hilal ក្នុងកិច្ចសន្យា ២ ឆ្នាំជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំដែលត្រូវបានគេរាយការណ៍ថាប្រមាណ ១៥០ លានអឺរ៉ូក្នុងមួយឆ្នាំ ពោលគឺស្មើនឹងប្រាក់ឈ្នួលនៅ PSG គុណនឹង ៦។
Neymar នៅជាមួយ PSG ទទួលបានប្រាក់ឈ្នួលត្រឹម ២៥ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។

Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកនៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។
តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖ នាង សុភាវុធ