កម្ពុជានឹងផ្លាស់ប្ដូរប្រើប្រាស់ឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ ដើម្បីដឹងពីស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន

2023/08/15 07:20:19 pm        318

ភ្នំពេញ៖ក្រសួងផែនការ រួមទាំងក្រសួងសេដ្ឋកិច្ច ​កំពុងប្រមូលធាតុចូលបន្ថែមពី ​គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅ​ផ្លាស់ប្ដូរ​ប្រើប្រាស់ឆ្នាំ​គោលគណនេយ្យជាតិថ្មី ឆ្នាំ ២០១៤។ ​គោលដៅផ្លាស់ប្ដូរ ឆ្នាំ​គោលគណនេយ្យជាតិពីឆ្នាំ ២០០០ ​ទៅឆ្នាំ ២០១៤ គឺក្នុងគោលដៅសំខាន់ពាក់ព័ន្ធសេដ្ឋកិច្ចជាតិ​កម្ពុជា។

ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ ​បានលើកឡើងក្នុងការសិក្ខាសាលាថា ការ​ផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិម្ដងៗ​ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យ​គ្រប់គ្រាន់​ ទទួលបានពី ទិន្នន័យជំរឿន​ អង្កេត ​និងទិន្នន័យរដ្ឋបាលជាដើម។ ឯកឧត្តមថា កម្ពុជានឹង​ប្រើប្រាស់​ឆ្នាំគោលគណនេយ្យជាតិថ្មី នៅឆ្នាំ ​២០២៤ខាងមុខនេះ។

ឯកឧត្តមបន្តថា ​ការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ ​២០០០ ​មកប្រើប្រាស់ឆ្នាំគោល​គណនេយ្យ​ជាតិឆ្នាំ ២០១៤ ​ជារឿងត្រឹមត្រូវ ​ដោយវិទ្យាស្ថានជាតិស្ថិតិ ​មានជំរឿនសេដ្ឋឆ្នាំ ២០១១ ជំរឿន​កសិកម្មឆ្នាំ ២០១៣ អង្កេតពាក់​កណ្ដាល​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០១៤ ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ ២០១៤​ និង​ប្រភពរដ្ឋបាលផ្សេងទៀត ​ដូចជា ​ជញ្ជីង​ទូទាត់​របស់​ធនាគារជាតិ​នៃកម្ពុជា ស្ថិតិ​ហិរញ្ញវត្ថុរដ្ឋាភិបាលរបស់ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ទិន្នន័យ​ពាណិជ្ជកម្មអន្តរជាតិ និង​ទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀត​ ក្នុងរាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិនេះ​ ឯកឧត្តម កែវ ចិត្រា ប្រធាននាយកដ្ឋាន​គណនេយ្យជាតិ ​នៃវិទ្យាស្ថានជាតិស្ថិតិ បញ្ជាក់ថែមថា ការ​ផ្លាស់ប្ដូរ​គឺផ្ដល់​ជាផលប្រយោជន៍​ជាច្រើន​។ ​ផលប្រយោជន៍គឺបង្ហាញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ​បង្ហាញពីការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ចត្រឹមត្រូវ ​ក៏ដូចជាផ្លាស់ប្ដូរចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ចពីជំនាន់​ ៣.១ មកជំនាន់ ៤.០ ស្របតាមបរិបទថ្មី និងបង្កើនគុណភាពស្ថិតិគណនេយ្យជាតិ ​និងសង្គតិភាពជាមួយ​ស្ថិតិ​ម៉ាក្រូសេដ្ឋកិច្ច​ដទៃទៀត ​និងធ្វើឱ្យប្រសើរការប្រៀបធៀប​ជាអន្តរជាតិ។

ក្នុងការធ្វើបទបង្ហាញ ​ឯកឧត្តម ​​ក៏បានសំណូមពរសុំឱ្យមានការផ្ដល់​ជាទិន្នន័យ​ យោបល់ រឺ​សំណូម​ពរនានាពី​​​​     វិស័យរ៉ែ វិស័យម្ហូបអាហារ​ វិស័យភស្តុភារ​ វិស័យ​ផលិតស៊ីម៉ងត៍ វិស័យ​អចលនទ្រព្យ វិស័យ​ទូរគមន​គមន៍​ និងវិស័យផ្សេងៗ​ទៀត៕ ​អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm