ការពង្រីកតំបន់ការពារបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាជាប់ក្នុងចំណោម១០ប្រទេសលើលោក ដែលសម្បូរតំបន់ការពារ

2023/08/15 07:32:46 pm        163

ភ្នំពេញ៖ នាយកអង្គការមូលនិធិសត្វព្រៃ (WWF) លើកឡើងថា ការពង្រីកតំបន់ការពារ និងតំបន់ធម្មជាតិបង្ហាញសញ្ញាវិជ្ជមានរបស់កម្ពុជា ខណៈកម្ពុជាជាប់ចំណាត់ថ្នាក់ល្អ ក្នុងចំណោម១០ប្រទេសលើសកលលោក ដែលសំបូរដោយតំបន់ការពារ។

បើតាម លោក សេង ទៀក នាយកអង្គការមូលនិធិសត្វព្រៃ (WWF) បានប្រាប់BTV News ឲ្យដឹង​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្នុងនាមអង្គការដៃគូដែលធ្វើកិច្ចការយ៉ាង​ជិតស្និទ្ធិ​ជាមួយ​រាជរដ្ឋាភិបាល ​ជាពិសេស​ជាមួយក្រសួងបរិស្ថាន ​អង្គការ WWF បានគាំទ្រទៅដល់​ការពង្រី​កនៃគ្រប់គ្រង​តំបន់ការពារទេសភាព​ តំបន់ការពារធម្មជាតិ​ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់​ការពារសត្វព្រៃ ​គឺជាការគិតគូរដ៏មានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលដល់ប្រជាជនកម្ពុជា និងសកលលោក។

លោក បន្តថា បច្ចុប្បន្ននៅកម្ពុជាបានពង្រីកវិសាលភាពតំបន់ចំនួនប្រមាណ៧០តំបន់ ដែលគ្រប់គ្រង​លើផ្ទៃដីជាង៧លានហិកតា ខណៈកម្ពុជាជាប្រទេសមួយក្នុងចំណោម១០ប្រទេស​លើសកលលោក​ដែលមានតំបន់ការពារច្រើនជាងគេ។

នាយកអង្គការមូលនិធិសត្វព្រៃ (WWF) បញ្ជាក់ថា ក្នុងពេលវិសាលភាពគ្រប់គ្រងកាន់តែធំ រាជ​រដ្ឋាភិបាល​មានភាព​ស្មុគស្មាញ​ជាងមុន ដែលទាមទារត្រូវឲ្យមានការកសាងសេដ្ឋកិច្ចផ្អែក​លើការអភិរក្ស ​តាមរយៈជំរុញការវិនិយោគ​។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យជាបន្តបន្ទាប់ ​ដោយពង្រីក​ការ​គ្រប់គ្រង និងសម្រេចពង្រីកផ្ទៃដីបន្ថែមនៅដែនជម្រកសត្វព្រៃ​ តាមបណ្តាខេត្តមួយចំនួន ដូចជា ការបង្កើតតំបន់ការពារទេសភាពប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅខេត្តព្រះវិហារ, ការកំណត់ភ្នំប្រាំពីរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ, ការពង្រីកផ្ទៃដី ដែន​ជម្រកសត្វព្រៃតាតៃ ​ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីលើកកម្ពស់​នៃការ​ថែរក្សា​ការពារ​សត្វព្រៃ និងបរិស្ថាននៅតំបន់នោះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងការពង្រីក​ដែនជម្រកសត្វព្រៃព្រែកប្រសព្វជាង ១ពាន់ហិកតា នៅខេត្តក្រចេះផងដែរ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm