កាលពីថ្ងៃចន្ទ សហភាពអាហ្វ្រិក បានបើកកិច្ចពិភាក្សា ស្តីពីវិបត្តិនៅប្រទេសនីហ្សេ ខណៈអ្នកគ្រប់គ្រងក្រោយរដ្ឋប្រហាររបស់ប្រទេសនេះ បានបង្ហាញឥរិយាបថផ្គើនថែមទៀត ដោយចង្អុលបង្ហាញទៅរកផ្នែកការទូតសម្រាប់ដំណោះស្រាយជាសំខាន់។

ប៉ុន្តែកិច្ចពិភាក្សា នៅទីស្នាក់ការរបស់សហភាពអាហ្វ្រិក នៅក្នុងរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី គាប់ជួនគ្នា ជាមួយការកើនឡើងជុំវិញការំរាមធ្វើឡើងដោយរបបនេះដើម្បីកាត់ទោស ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអាំណាចរបស់ប្រទេសនីហ្សេ។
ស្ថាប័នចលនាអាហ្វ្រិក បាននិយាយនៅក្នុងការបង្ហោះ ដែលគេស្គាល់ថាជាបណ្តាញTwitter ថា ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិក បានជួបប្រជុំគ្នាដើម្បីទទួលបានបច្ចុប្បន្នភាពលើការវិវឌ្ឍន៍នៃស្ថានភាពនៅក្នុងប្រទេសនីហ្សេ និងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយ។
អ្នកដែលចូលរួម រួមមាន ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat ព្រមទាំងអ្នកតំណាងមកពីប្រទេសនីហ្សេ និងប្លុកអាហ្វ្រិកខាងលិច ECOWAS។
ប្រធានាធិបតីលោក Mohamed Bazoum ដែលការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រដែលជួបបញ្ហារបស់ប្រទេសនេះ ត្រូវបានផ្តួលរំលំ កាលពីថ្ងៃទី២៦ ខែកក្កដា ដោយសមាជិកកងអង្គរក្សប្រធានាធិបតី។
