អាជ្ញាធរជាតិអប្សរា ជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២

2023/08/15 09:32:20 pm        539

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័នដែលជាដំណាក់កាលទី២។

ការជួសជុលនេះ នឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។

លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូប ដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុល ដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។

លោកឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ គឺត្រូវយកមកប្រើ ក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ និងបន្តទៅខឿនជាន់ទី២។ រីឯជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំ បាន​៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំនៅសល់កាំទី៥ និងខឿនជាន់ទី១និងទី២ប៉ុណ្ណោះ។

អ្នកគ្រប់គ្រងការដ្ឋានឱ្យដឹងទៀតថា ការជួសជុលកំពង់ទឹកនេះ គឺជួសជុលអន្តរាគមន៍​ក្នុងកម្រិតមួយអតិបរមា ធ្វើយ៉ាងណារៀបចំជណ្តើរ រៀបចំថ្មកម្រាល រៀបចំជញ្ជាំងនៃខឿនឱ្យរឹងឡើងវិញ ដើម្បីបង្ហាញអំពីតួនាទីរបស់កំពង់ទឹក និងទំនាក់ទំនងរវាងប្រាសាទព្រះខ័ន ជាមួយបារាយជ័យតដាក និងប្រាសាទនាគព័ន្ធ។ គោលបំណងនៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។

កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១.៦០ម៉ែត្រ គុណ​និង២១.៦០ម៉ែត្រនិងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នក្នុងដំណាក់កាលទី១។កំពង់ទឹកផ្នែកខាងកើតនៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង​ ដោយសារខឿនផ្នែកនេះ កាលពីសម័យសាងសង់ក្នុងដំណាក់កាលទី១ ប្រហាក់ប្រហែលគ្នា និងសម័យកាលនៃការកសាង​ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ​និងប្រាសាទតាសោមនោះ ដោយការរៀបចំរាជធានីជ័យស្រី មានប្រព័ន្ធធារាសាស្រ្តដែលកសាងក្នុងដំណាក់កាលជាមួយគ្នា។ខឿនជណ្តើរនៃតួកំពង់ទឹក ធ្វើអំពីថ្មភក់រៀបជាជញ្ជាំងពីខាងក្រៅមានឆ្លាក់ចម្លាក់ជាសត្វហង្ស និងនាគស្រដៀងគ្នាទៅនិងស្ពានហាលឆ្លងកាត់ទៅកាន់ប្រាសាទព្រះខ័ន។ ប៉ុន្តែក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm