រយៈពេល ២៥ឆ្នាំ ដែលជនស៊ីវិល ២៩នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ១៩៩៨ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅ Omagh របស់អៀរឡង់ខាងជើង

2023/08/15 10:33:41 pm        98

អៀរឡង់ ៖ ថ្ងៃអង្គារ (ទី១៥ ខែសីហា) នេះ គឺជាខួបលើកទី២៥ នៃការបំផ្ទុះគ្រាប់បែក ក្នុងឆ្នាំ១៩៩៨ នៅទីក្រុង Omagh របស់ដែនដីអៀរឡង់ខាងជើង ដែលជាការវាយប្រហារដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍នៃអំពើហិង្សា ដែលគេស្គាល់ឈ្មោះថា «The Troubles» (ចលាចលនយោបាយ ឬការបង្កចលាចលសាធារណៈ នៅអៀរឡង់ ក្នុងទសវត្សរ៍ឆ្នាំ១៩២០ ឬនៅអៀរឡង់ខាងជើង នាចុងទសវត្សរ៍ឆ្នាំ១៩៦០ និងចុងទសវត្សរ៍ឆ្នាំ១៩៩០)។

រដ្ឋាភិបាលអង់គ្លេស បានលើកឡើងកាលពីខែកុម្ភៈថា ខ្លួននឹងបើកការស៊ើបអង្កេតលើការវាយប្រហារ ដែលក្នុងនោះមនុស្ស ២៩នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះរថយន្ត ពោលគឺមានរយៈពេលត្រឹមតែប៉ុន្មានខែបន្ទាប់ពីកិច្ចព្រមព្រៀង Good Friday បានកើតឡើង។

ក្នុងហេតុការណ៍នាពេលនោះ ស្ត្រីពរពោះកូនភ្លោះម្នាក់ បានស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ ព្រមទាំងក្មេងជំទង់ ៦នាក់ ក្មេងៗ ៦នាក់ និងភ្ញៀវទេសចរអេស្ប៉ាញ ២នាក់ ខណៈមនុស្ស ២០០នាក់ផ្សេងទៀត រងរបួស។

កងទ័ពសាធារណរដ្ឋអៀរឡង់ពិត (Real IRA) ដែលជាក្រុមយោធាប៉ារ៉ាប្រឆាំងសាធារណរដ្ឋអៀរឡង់ បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះនោះ ហើយក្រោយមក បានសម្ដែងការសុំទោស ដោយនិយាយថា ការវាយប្រហារនេះ មិនមានចេតនាសំដៅលើជនស៊ីវិលនោះឡើយ។

សម្រាប់ការស៊ើបអង្កេត រដ្ឋាភិបាលអង់គ្លេសនិយាយថា គឺផ្តោតទៅលើការប្រមូលភ័ស្តុតាងថា តើការបំផ្ទុះគ្រាប់បែកនេះ អាចទប់ស្កាត់បាន ឬយ៉ាងណា។ នៅឆ្នាំ២០២១ តុលាការជាន់ខ្ពស់អង់គ្លេស បានស្នើឡើងថា គួរតែចាប់ផ្ដើមឲ្យមានការស៊ើបអង្កេតមួយ ដើម្បីសន្និដ្ឋានថា តើសន្តិសុខមិនបានអនុវត្តសកម្មភាពលើការស៊ើបការណ៍សម្ងាត់ ដើម្បីរារាំងការវាយប្រហារនោះ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm