អនាគតខាងមុខ បុគ្គលស្វ័យនិយោជន៍នឹងទទួលរបបថែមមួយទៀត គឺផ្នែកប្រាក់សោធន

2023/08/15 11:06:59 pm        1.4 K

ភ្នំពេញ ៖ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ទៅថ្ងៃអនាគត បុគ្គលស្វ័យនិយោជន៍ ក៏នឹងទទួលនូវរបបផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត ក៏ដូចជាមន្រ្តីរាជការដូចគ្នាដែរ ខណៈបច្ចុប្បន្នបុគ្គលស្វ័យនិយោជន៍ ទទួលបានរបបផ្នែកថែទាំសុខភាព និងប្រាក់បំណាច់មាតុភាព។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា ចំពោះរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករ និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។ យោងតាមច្បាប់ស្តីពី របបសន្តិសុខសង្គម ទៅថ្ងៃអនាគតពួកគាត់នឹងអាចទទួលបាននូវរបបប្រាក់សោធនផងដែរ ដោយលក្ខខណ្ឌបែបបទ និងនីតិវិធីបែបណានោះ ត្រូវរង់ចាំការសិក្សាកម្រិតបច្ចេកទេស និងការសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បុគ្គលស្វ័យនិយោជន៍ទូទាំងប្រទេស ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស តាមរយៈរបបភាគទានស្ម័គ្រចិត្ត មានការកើនឡើងចំនួនជាង ២៤ ០០០នាក់។ ក្នុងនោះ អាជីវករ មានចំនួនច្រើនជាងគេ គឺជាង ១៣ ០០០នាក់, អ្នករត់កង់បី ចំនួនជាង ៣ពាន់នាក់, ជាងសំណង់ ចំនួនជាង ១ ៥០០នាក់ និងផ្សេងៗទៀត។

 ពាក់ព័ន្ធការស្នើសុំធ្វើប័ណ្ណ ប.ស.ស របស់បុគ្គលស្វ័យនិយោជន៍នេះ ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា បាននិយាយដូចគ្នាថា បណ្ណ ប.ស.ស នេះ ពិតជាមានសារៈសំខាន់ណាស់ដល់ពួកគាត់ ក្នុងការជួយកាត់បន្ថយចំណាយក្នុងជីវភាពគ្រួសារ ជាពិសេសនៅពេលដែលពួកគាត់មានបញ្ហាសុខភាព និងតម្រូវឲ្យព្យាបាល និងថែទាំ។ ពួកគាត់ បានលើកឡើងទៀតថា ប្រសិនបើថ្ងៃអនាគត នឹងទទួលបាននូវរបបប្រាក់សោធនទៀតនោះ ពួកគាត់កាន់តែសប្បាយចិត្ត និងរស់នៅដោយភាពកក់ក្តៅក្នុងប្រទេសដែលមានសុខសន្តិភាពពេញលេញ។

ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. បុគ្គលស្វ័យនិយោជន៍ ត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន៖ ត្រូវមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និងសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm