ពលករខ្មែរនៅកូរ៉េយ៉ាងច្រើនកុះករ ងាកមកគាំទ្រសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រី

2023/08/16 03:18:53 am        311

ភ្នំពេញ៖ គិតក្នុងរយៈពេលចុងក្រោយនេះ បានកត់សម្គាល់ឃើញថា ពលករកម្ពុជានៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្រ ដោយឥតងាករ៉េលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះ គឺផ្តើមដំបូងចេញពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលដឹកនាំដោយ ឯកឧត្តមហេង សួរ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្រុងអឺចុងប៊ូ ដែលមានអ្នកចូលរួមចំនួនប្រមាណ ១ ៥០០នាក់។

សំណួរ៖ តើហេតុអ្វីបានជាពលករខ្មែរនៅកូរ៉េខាងត្បូងងាក់មកគាំទ្រសម្តេចតេជោ និងេកឧត្តមនាយករដ្ឋមន្រ្តីខ្លាំងយ៉ាងនេះ?

ដោយសារភាពស្និទស្នាល រវាងបងប្អូនពលករ និងរដ្ឋាភិបាល ដែលបានងាកមកជិតគ្នាកាន់តែខ្លាំងបន្តិចម្តងៗ គឺតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងពិធីផ្សេងៗនៅកូរ៉េ ដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ ហើយជាពិសេសការបង្កើតកម្មវិធីមហាសង្ក្រានខ្មែរចំនួន ៤លើក ដែលមានពលករខ្មែរមិនតិចជាង ១ម៉ឺននាក់ទេ ដែលបានចូលរួមម្តងៗ។ នេះនៅមិនទាន់រាប់បញ្ចូលជំនួបសំណេះសំណាលក្រុមតូចៗទៀតផងទេ។ 

ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុកដ៏ទំនើបមួយនេះ ក៏ទទួលបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅក្នុងថ្ងៃឈប់សម្រាកនិងបុណ្យទាន។ ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ ការចាក់វ៉ាក់សាំងផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមានឯកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រដល់ពលករមានគ្រោះថ្នាក់ការងារ ពេលមានជំងឺ និងការសម្រួលលើការងារបូជាសព ការបកប្រែបណ្ណបើកបរ និងការគាំទ្រផ្លូវច្បាប់លើសំណងធានារ៉ាប់រងផ្សេងៗទៀតជាដើម។ 

ទាំងនេះសុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអនុវត្តតាំងពីឆ្នា២០១៤មកម្លេះ ហើយក៏កំពុងបន្តអនុវត្តដល់បច្ចុប្បន្ន។ 

ក្នុងការដោះស្រាយបញ្ហាជូនដល់ពលករ និងការផ្តល់សមិទ្ធិផលនានា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលសំខាន់ និងជាតួអង្គឯកក្នុងព្រឹត្តិកាណ៍ទាំងនេះ ដែលបានដាក់ទិសដៅនិងចង្អុលបង្ហាញ។ ក្រៅពីនេះ ក៏មាននៅតួអង្គប្រតិបត្តិករអនុវត្តបទបញ្ជាដ៏សំខាន់មួយក្រុមទៀតនោះ គឺក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ត្រូវ បានគេមើលឃើញថាជាអ្នកប្រតិបត្តិគ្រប់ស្ថានការណ៍ និងនៅជាប់ព្រឹត្តិការណ៍សំខាន់ទៅទឹកដីកូរ៉េខាងត្បូង ដើម្បីស្វែងរកការគាំទ្រពីសំណាក់ពលករខ្មែរ ។

ក្នុងនាមជាជាប្រតិបត្តិករនៅលើទឹកដីកូរ៉េខាងត្បូនេះ ឯកឧត្តម ហេង សួរ បានសម្របសម្រួល និងរៀបចំឱ្យមានជំនួប សំណេះសំណាលជាមួយពលករខ្មែរ ពិធីបុណ្យចូលឆ្នាំ ពិធីអបអរសាទរទិវាជ័យជំនះ៧មករា និងពិធីខួបលើកទី៧១ឆ្នាំនៃការបង្កើត គណបក្សប្រជាជនកម្ពុជាជាដើម។ ពិធីទាំងនេះ មានចំនួន១៩លើក ក្នុងនោះកម្មវិធីដែលមានសម្តេចតេជោជាអធិបតីចំនួន៣លើកនៅឆ្នាំ២០១៤ចំនួន២លើកនិងឆ្នាំ២០២០មួយលើក។ ដោយឡែកកម្មវិធីដែលមានឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជាអធិបតីមានចំនួន ៥លើកគឺនៅឆ្នាំ២០១៤ ២០១៥ ២០១៦ចំនួន២លើក និង២០១៨ចំនួន១លើក។ បន្ថែមពីនេះ ពិធីសំណេះសំណាលដែលមាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជាអធិបតី ក៏មានចំនួន ៧លើក ដែលឆ្នាំ២០១៤ចំនួន១លើក ២០១៧ចំនួន១លើក ២០១៨ចំនួន១លើក ២០១៩ចំនួន១លើក ២០២២ចំនួន១លើក ហើយក្នុងឆ្នាំ២០២៣ចំនួន២លើក។ 

ក្រៅពីថ្នាក់ដឹកនាំខាងលើហើយ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ក្នុងនាមប្រតិបត្តិករខ្លួនឯង ក៏បានជួបសំណេះសំណាលដោយផ្ទាល់ចំនួន៤លើកផងដែរ គឺឆ្នាំ២០១៣ ២០១៤ ២០១៦ក្នុងពិធីបុណ្យចូលឆ្នាំ និង២០២២ក្នុងទិវាអបអរខួបលើកទី៧១នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ មានវីរៈភាពក្នុងនាមប្រតិបត្តិករអនុវត្តរការណែនាំពីឯកឧត្តមនាយករដ្ឋមន្ត្រី បានគៀងគរសមាណចិត្តគាំទ្ររបស់ពលករខ្មែរមកគាំទ្ររដ្ឋាភិបាល កាត់បន្ថយឥទ្ធិពលក្រុមប្រឆាំងដែលយកពលករធ្វើជាឈ្នាន់នយោបាយ បន្តុះបង្អាប់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្ខិតសេវា ការបង្កើតឱ្យមានសេវា និងការយកចិត្តទុកពីរដ្ឋាភិបាលកម្ពុជាដល់កម្មករឱ្យកាន់តែជិត និងមានប្រសិទ្ធភាព។     

ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានបង្កើតនិងចងក្រងសមាគមខ្មែរនៅកូរ៉េ បានយ៉ាងហោចចំនួន៥ដែលរួមមានសមាគមបញ្ញាវន្តខ្មែរ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា និងសមាគមនិស្សិតខ្មែរ។ សមាគមទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយទំនុកបម្រុង សាមគ្គីគ្នាដល់ពលរដ្ឋខ្មែរនៅទឹកដីកូរ៉េ ហើយសមាគមទាំងនេះក៏ជាភ្នែកជាច្រមុះរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា លើការការពារប្រយោជន៍ពលករពីសំណាក់និយោជក និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារខ្មែរដែលមានស្វាមី ភរិយានៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ 

ចំណុចទាំងអំបាល់ម៉ាននេះហើយ ទើបធ្វើឱ្យពលករខ្មែរ និងក្រុមគ្រួសារខ្មែរនៅកូរ៉េខាត្បូង បានងាគមកគាំទ្រដោយឥតលក្ខខណ្ឌ សឹង១០០% ចំពោះសម្តេចតេជោហ៊ុន សែន ឯកឧត្តមកិត្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕ ដោយ ៖ បូរ៉ាវី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm